leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang លើកទឹកចិត្តក្រុមកីឡាវៀតណាម

ជួបជាមួយគ្រូបង្វឹក និងអត្តពលិកវៀតណាម លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានមានប្រសាសន៍ថា៖ “នៅស៊ីហ្គេម ៣២ នេះ យើងមិនត្រឹមតែជាអត្តពលិកប៉ុណ្ណោះទេ ថែមទាំងជាទូតនាំសារនៃស្មារតី សេចក្តីប្រាថ្នា សមត្ថភាព កម្លាំងរបស់វៀតណាមទៀតផង។ ដូច្នេះ ប្រការសំខាន់គឺយើងលេងឲ្យបានល្អ ក្នុងស្មារតីកីឡាដ៏ខ្ពង់ខ្ពស់»។ មកដល់ពេលនេះ ក្រុមកីឡាវៀតណាមមានសមាជិកចំនួន ៤៥១ នាក់ ដែលជាកម្មភិបាល វេជ្ជបណ្ឌិត អ្នកដឹកនាំក្រុម អ្នកជំនាញ គ្រូបង្វឹក និងអត្តពលិក របស់ក្រុមជម្រើសជាតិចំនួន ២១ ក្រុមដែលមានវត្តមាននៅកម្ពុជា។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ថតរូប​ជុំ​ជាមួយ ក្រុមកីឡាវៀតណាម

* នាថ្ងៃដដែល ក្រុមកីឡាវៀតណាមដណ្តើមបានមេដាយសំរឹទ្ធចំនួន ៣ ពីវិញ្ញាសា jujitsu ។

បកប្រែដោយ Duy Hoan