leftcenterrightdel
តំណាងខេត្ត Dong Nai បានជូនផ្កា និងអំណោយជូន លោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ (រូបថត៖ danviet.vn)

លោកស្រី Nguyen Thi Hoang  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានឲ្យដឹងថា ថ្វីត្បិតតែ Dong Nai ជាតំបន់គ្មានព្រំដែនជាមួយឡាវ និងកម្ពុជា ក៏ដោយ ប៉ុន្តែនាពេលកន្លងមក ខេត្ត Dong Nai មានកម្មវិធីសហប្រតិបត្តិការជាមួយមូលដ្ឋាននានា នៃប្រទេសឡាវ និងកម្ពុជា។

ក្នុងខេត្ត មាននិស្សិតចំនួន ៥២ នាក់មកពីប្រទេសទាំងពីរ កំពុងសិក្សានៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យចំនួន ៥។ ខេត្តបានយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់និស្សិតឡាវ និងកម្ពុជា ក្នុងការសិក្សា និងទទួលបានចំណេះដឹង និងជំនាញ ដើម្បីពួកគេអាចត្រឡប់មកចូលរួមកសាងប្រទេសរបស់ពួកគេ នាពេលអនាគត។

"យើងខ្ញុំសង្ឃឹមថា និស្សិតឡាវ និងកម្ពុជា នឹងក្លាយជាកត្តាសកម្ម រួមចំណែករឹតចំណងសាមគ្គីភាព មិត្តភាព និងមនោសញ្ចេតនាដ៏ស្អិតរមួតរបស់ប្រជាជននៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា"។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Hoang។

ក្នុងឱកាសនេះដែរ លោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត Dong Nai និងបានសម្តែងនូវក្តីសប្បាយរីករាយចំពោះសេចក្តីស្រឡាញ់របស់ប្រជាជន Dong Nai ចំពោះនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅខេត្តនេះ។

លោក ច័ន្ទ សូរិកាន បានមានប្រសាសន៍ថា “យើងជឿជាក់ថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសេចក្តីស្រឡាញ់ដ៏ស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា នឹងបន្តត្រូវបានពូនជ្រំ និងអភិវឌ្ឍ”។

បកប្រែដោយ Duy Hoan