ក្នុងឱកាសនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តបតាមការអញ្ជើញរបស់ លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយ លោកស្រី Nguyen Thi Thanh សមាជិកាគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈចាត់តាំងមជ្ឈិមបក្ស និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានអញ្ជើញទៅទស្សនកិច្ចការងារនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថតរូបជាមួយគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា (រូប​ថត៖ cand.com.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា; សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា; សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា  និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាម។

ក្នុងជំនួបទាំងនេះ លោកស្រី Nguyen Thi Thanh បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលពីថ្នាក់ដឹកនាំវៀតណាមជូនចំពោះថ្នាក់ដឹកនាំកម្ពុជា អបអរសាទរកម្ពុជាចំពោះសមិទ្ធផលសំខាន់ៗក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតកូវីដ-១៩ ការបើកដំណើរការប្រទេស និងស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។

leftcenterrightdel
គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ cand.com.vn)

លោកស្រី Nguyen Thi Thanh បានសម្តែងនូវការជឿជាក់​ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជានឹងបន្តទទួលបានជ័យជំនះថ្មីៗដ៏ធំធេងនាពេលខាងមុខ។

ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh ក៏បានជម្រាបជូន​អំពីលក្ខណៈទូទៅនៃស្ថានភាពវៀតណាម និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនោសញ្ចេតនាដ៏ថ្លៃថ្លាដែលថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាជូនចំពោះវៀតណាម។ លោកស្រីអះអាងថា សមាគមមិត្តភាពវៀតណាម-កម្ពុជានឹងប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយនឹងសមាគមមិត្តភាពកម្ពុជា-វៀតណាម ដើម្បីថែរក្សា ការពារ លើកកម្ពស់ និងបញ្ជូនបន្តដល់ជំនាន់ក្រោយនូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ វៀតណាម-កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាបានផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរចំពោះថ្នាក់ដឹកនាំវៀតណាម អបអរសាទរវៀតណាមចំពោះសមិទ្ធផលសំខាន់ៗក្នុងកិច្ចការក្នុងស្រុក និងកិច្ចការបរទេស ជាពិសេសក្នុងការគ្រប់គ្រងជំងឺរាតត្បាត ការរក្សាសន្តិសុខនយោបាយ សង្គម និងការស្តារសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា បានសម្តែងការជឿជាក់ថា វៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា កសាងប្រកបដោយជោគជ័យនូវប្រទេសវៀតណាមមួយរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

leftcenterrightdel
សមាគមមិត្តភាពវៀតណាម-កម្ពុជា និង​សមាគមមិត្តភាពកម្ពុជា​-វៀតណាម ចុះហត្ថលេខាលើ​
​អនុស្ស​រ​ណៈ​យោគយល់គ្នា (រូប​ថត៖ cand.com.vn)

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ធំធេង មានតម្លៃ និងទាន់ពេលវេលា ដែលវៀតណាមបានផ្តល់ឲ្យកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ និងជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសជាតិរស់ឡើងវិញកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាងជាតិសព្វថ្ងៃ ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តពូនជ្រំនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងទៅទស្សនកិច្ច និងផ្តល់អំណោយជូន​ប្រជាជនវៀតណាម និងកម្ពុជាដែលមានស្ថានភាពលំបាកខ្លាំងនៅក្នុងបណ្តាខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា៕

បកប្រែដោយ Duy Hoan