ថ្លែងមតិក្នុងជំនួបនេះ លោកជំទាវ  ម៉ែន សំអន បានបញ្ជាក់ថា ប្រជាជនកម្ពុជាចងចាំជានិច្ចនូវការគាំទ្រ និងការលះបង់ដ៏ធំធេងរបស់អ្នកជំនាញ និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩។

leftcenterrightdel
ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (រូបថត៖ vov.vn)

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានសង្កត់ធ្ងន់ថា “វៀតណាម-កម្ពុជា គឺជាបងប្អូន អ្នកជិតខាង ទំនាក់ទំនងមិត្តភាពជាយុទ្ធសាស្ត្រនិងប្រពៃណីរវាងប្រជាជាតិទាំងពីរស្ថិតស្ថេរជារៀងរហូតដែលគ្មានអ្វីៗអាចបំបែកបំបាក់បានឡើយ។ប្រទេសទាំងពីរដែលឆ្លងកាត់សង្គ្រាមការពារឯករាជ្យភាពនិងសន្តិភាព ហើយទំនាក់ទំនងនេះកាន់តែរីកចម្រើន ជាពិសេសក្នុង រយៈពេលថ្មីៗនេះដែលប្រទេសទាំងពីរមានសន្តិភាព ស្ថិរភាព និងទទួលបានជោគជ័យក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ” ។

leftcenterrightdel
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ (រូបថត៖ vov.vn)

ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh  ក៏បានអះអាងផងដែរថា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរួមជាមួយកម្ពុជាដើម្បីពង្រឹងនិងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ៕

បកប្រែដោយ Pham Diep