សន្និសីទនេះបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ  ក្រោមប្រធានបទ "ការពង្រឹងកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩"។

leftcenterrightdel
អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមលោក Tran Thanh Man ថ្លែងមតិក្នុងសន្និសីទស្តីពីភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (រូបថត៖ VOV)

ថ្លែងមតិនៅសន្និសីទនេះ អនុប្រធានប្រចាំការ លោក Tran Thanh Man បានលើកសំណើរដែលទាក់ទងនឹងការសន្យាសម្រាប់ផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការទទួលវ៉ាក់សាំង កូវីដ-១៩។ លើកកំពស់តួនាទីនៃយន្តការកិច្ចសហប្រតិបត្តិការក្នុងកិច្ចសន្ទនា ចែករំលែកបទពិសោធន៍ក្នុងសកម្មភាពសភា គ្រប់គ្រងជំងឺរាតត្បាត និងលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ និងធានាសន្តិសុខសង្គម បន្តផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវយន្តការសហប្រតិបត្តិការអន្តរសភាចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្ម ៤.០៖ “ជំរុញកិច្ចសហប្រតិបត្តិការក្នុងការធានាបរិយាកាសសន្តិភាពនិងស្ថិរភាពដោយផ្អែកលើច្បាប់ គោរពច្បាប់នៅដែនសមុទ្រ និងមហាសមុទ្រ។ រួមទាំងការរក្សាសមុទ្រខាងកើតទៅជាដែនសមុទ្រសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍។

ប្រទេសនីមួយៗលើកកម្ពស់ស្មារតីនៃទំនួលខុសត្រូវ អត់ធ្មត់ក្នុងសកម្មភាព ជាពិសេសជៀសវាងសកម្មភាពឯកតោភាគីដែលអាចធ្វើអោយស្មុគស្មាញដល់ស្ថានភាព។ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

បកប្រែដោយ Thanh Cong