ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារជូនអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។