ពិធីបុណ្យសពរបស់លោក Le Kha Phieu នឹងប្រកាសនៅពេលក្រោយ។

leftcenterrightdel
លោក Le Kha Phieu

លោកឧត្តមសេនីយឯក Le Kha Phieu កើតនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៩៣១ នៅឃុំ Dong Khe ស្រុក Dong Son ខេត្ត Thanh Hoa។

លោកធ្លាប់កាន់មុខតំណែងជាច្រើនក្នុងជួរកងទ័ព ជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ លោកបានជាប់ឆ្នោតជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនៅក្នុងសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ៨) លោកជាសមាជិករដ្ឋសភា នីតិកាលទី ១០ ។

ក្នុងឋានៈជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (ខែធ្នូ ឆ្នាំ១៩៩៧ ដល់ ខែមេសា ឆ្នាំ២០០១) លោក​នឹង​សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស  ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស បានដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលសំរេចបាននូវសមិទ្ធិផលជាច្រើនក្នុងបុព្វហេតុផ្លាស់ថ្មី ការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្ម កសាង និងការពារមាតុភូមិ៕

បកប្រែដោយ Duy Hoan