ជួយឧបត្ថម្ភអាណិកជនវៀតណាមនៅប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19
កប.អនឡាញ - នាព្រឹកថ្ងៃទី១៤ ខែមេសា នៅទីស្នាក់ការសមាគមខ្មែរ-វៀតណាម នៅរាជធានីភ្នំពេញបានប្រព្រឹត្តទៅកម្មវិធីជួយគាំទ្រជាបន្ទាន់ដល់អាណិកជនវៀតណាម និងប្រជាជនកម្ពុជាក្រីក្រក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19។
មានប្រសាសន៍នៅក្នុងកម្មវិធី លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាមបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជន និងសហគ្រាសវៀតណាមដែលបានផ្តល់ការជួយឧបត្ថម្ភដល់ក្រុមគ្រួសារក្រីក្រនៅកម្ពុជាក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19។
    |
 |
ការប្រគល់អំណោយជូនអាណិកជនវៀតណាមនៅរាជធានីភ្នំពេញ (រូបថត៖ nhandan.com.vn) |
អំណោយរួមមានប្រាក់ អង្ករ ម៉ាស់ និងទឹកអាកុលសំលាប់មេរោគត្រូវបានជូនដល់អាណិកជនវៀតណាមក្រីក្រចំនួន ២០០ នាក់ ដែលកំពុងរស់នៅរាជធានីភ្នំពេញ។ ហើយមានអំណោយជាច្រើនទៀតក៏ត្រូវបានជូនអាជ្ញាធរមូលដ្ឋានដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រួសារខ្មែរក្រីក្រនៅក្នុងតំបន់ផងដែរ។
តាមគម្រោង ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ អង្ករជិត ២២ តោន ថវិកា ១៥ ពាន់ដុល្លារអាមេរិក ម៉ាស់រាប់ពាន់សន្លឹក និងទឹកអាកុលសំលាប់មេរោគរាប់ពាន់ដបនឹងបានផ្តល់ជូនក្រុមគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនដូចជា ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀងចាប់ពីពេលថ្ងៃនេះរហូតដល់ថ្ងៃទី ១៧ ខែមេសា៕
បកប្រែដោយ Thuy Anh