leftcenterrightdel
ទិដ្ឋភាពនៃជំនួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

 

នៅឯជំនួបនេះ តំណាងចូលរួមបានចែករំលែកអំពីការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់វិស័យនៃជីវភាពរស់នៅ ហើយនិស្សិតគឺជាក្រុមងាយរងគ្រោះបំផុត។ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនមានគោលនយោបាយបង្ខំពលរដ្ឋឬនិស្សិតបរទេសឱ្យចាកចេញពីសហរដ្ឋអាមេរិកនោះទេ។

ទាក់ទង់នឹងបញ្ហាដែលសាធារណៈជនកំពុងផ្តោតការយកចិត្តទុកដាក់ នោះគឺការបើកជើងហោះហើរពាណិជ្ជកម្ម ដើម្បីបញ្ចូនពលរដ្ឋនិងនិស្សិតវៀតណាមវិលត្រឡប់មកប្រទេសវៀតណាមវិញនោះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានប្រគល់ឲ្យទីភ្នាក់ងារពាក់ព័ន្ធដើម្បីពិភាក្សាស្វែងរកនូវដំណះស្រាយដោយឈរលើមូលដ្ឋាននៃការធានា​ឱ្យបានសមត្ថភាពដាក់នៅដាច់ដោយឡែកសមស្របក្នុងប្រទេស រួមទាំការព្យាបាលវេជ្ជសាស្ត្រនិងការត្រួតពិនិត្យជំងឺ Covid-19 នៅវៀតណាមទៀតផង។ រដ្ឋាភិបាលវៀតណាមមានការណែនាំជាក់លាក់សម្រាប់មុខសញ្ញាអាទិភាពនៅពេលអនុវត្តន៍ការហោះហើរដើម្បីជូនពលរដ្ឋត្រឡប់មកវៀតណាម៕

តាម vovworld.vn