ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា - វៀតណាមត្រូវបានរក្សាទោះជាការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរនិងភ្ញៀវទេសចរត្រូវបានផ្អាកជាបណ្ដោះអាសន្នដើម្បីទប់ទល់នឹងជម្ងឺ COVID-19 ក្តី។

leftcenterrightdel
ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា - វៀតណាមត្រូវបានរក្សាដូចធម្មតា (រូបថត៖ vnanet.vn)

អនុប្រធានក្រុមជំនាញនៃទីភ្នាក់ងារគយច្រកទ្វារព្រំដែន Khanh Binh នៃសាខាគយខេត្ត An Giang លោក Truong Cong Nhan បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនជ្រៃធំ - Khanh Binh នៅតែត្រូវបានប្រព្រឹត្តិទៅជាធម្មតាដោយមានរថយន្តដឹកទំនិញចេញចូលប្រមាណ ៤០ គ្រឿងក្នុងមួយថ្ងៃ ស្មើនឹងចំនួនរថយន្តដឹកទំនិញចេញចូលមុនរយៈពេលមានបទបញ្ញត្តិផ្អាកការចេញចូលឆ្លងដែនជាបណ្ដោះអាសន្នកាលពីថ្ងៃទី ១៨ ខេមីនា ឆ្នាំ២០២០។ វិធានការណ៍ចត្តាឡីស័ក្តសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ត្រូវបានអនុវត្តយ៉ាងតឹងរឹង។ នៅប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh ដែលជាប់នឹងខេត្តស្វាយរៀងមានរថយន្តដឹកទំនិញចេញចូលប្រមាណ ៣០០ គ្រឿងក្នុងមួយថ្ងៃ៕

បកប្រែដោយ Thuy Anh