leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien នៃខេត្ត Kien Giang កំពុងត្រួតពិនិត្យប្រជាជនដែលឆ្លងកាត់ព្រំដែន (រូបថត៖ vnanet.vn)

នៅក្នុងលិខិតមួយជូនស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នាថ្ងៃទី១៨ ខែមីនានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ថា “ការធ្វើដំណើររបស់ពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមនឹងត្រូវបានផ្អាកជាបណ្ដោះអាសន្នចាប់ពីម៉ោង ២៣ និង ៥៩ នាទី ថ្ងៃទី ២០ ខែមីនា។ វិធានការនេះត្រូវបានធ្វើឡើងក្នុងបំណងជៀសវាងមានការលំបាកកើតឡើងនៅច្រកព្រំដែនរួមរវាងប្រទេសទាំងពីរ ដោយតម្រូវការឲ្យមានការដាក់នៅដាច់ដោយឡែកពីគេចំពោះពលរដ្ឋវៀតណាម ពលរដ្ឋកម្ពុជា និងអ្នកដំណើរពីកម្ពុជាទៅវៀតណាម”

ក៏ប៉ុន្តែ វិធានខាងលើនេះមិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជាដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។

ភាគីកម្ពុជាក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរធ្វើការរួមគ្នាដើម្បីសម្របសម្រួល និងធានាថាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ ព្រមទាំងជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនូវពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ពីគេ ក្នុងប្រទេសវៀតណាម ប្រសិនបើមាន ៕

បកប្រែដោយ Duy Hoan