នៅក្នុងជំនួបនេះ  លោកឧត្តមសេនីយ៍ឯក យឿង សុខុន បានជូនពរគណៈកម្មាធិការបក្សខេត្ត អាជ្ញាធរ និងប្រជាជនខេត្ត An Giang ឲ្យទទួលបាននូវសេចក្តីសុខ និងសេចក្តីរីកចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ព្រមទាំងបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ ប្រជាជនវៀតណាម និងអាជ្ញាធរខេត្ត  An Giang ដែលបានជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។

leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីនៅខេត្ត An Giang (រូបថត៖ baoangiang.com.vn)

ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត An Giang បានជួយបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ការរៀបចំសកម្មភាពសប្បុរសធម៌ ការជួយឧបត្ថម្ភដល់ជនក្រីក្រ ការជួយគាំទ្រដល់កងកម្លាំងប្រដាប់អាវុធក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមខ្សែព្រំដែន និងការសហការគ្នាក្នុងការសម្រេចការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន។

តាងនាមថ្នាក់ដឹកនាំខេត្ត An Giang លោកស្រី Nguyen Thi Tuyet Minh បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក យឿង សុខុន  និងសមាជិកនៃគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang។ លោកស្រីរំពឹងថាកិច្ចសហប្រតិបត្តិការបន្តរវាងវៀតណាម និងកម្ពុជា នឹងបានពង្រឹង និងពង្រីកក្រោមពាក្យ​ស្លោកថា "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ និងយូរអង្វែង" ៕

បកប្រែដោយ Duy Hoan