បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកឧត្តមសេនីយ៍ឯក Saichay Kommasith និងលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនរបស់ប្រទេសទាំងពីរ បានជួបពិភាក្សាជាមួយគ្នា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងលោកឧត្តមសេនីយ៍ឯក Saichay Kommasith ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនឡាវ

នៅក្នុងកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងលោកឧត្តមសេនីយ៍ឯក Saichay Kommasith បានឯកភាពគ្នាថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ វៀតណាម-ឡាវ កាន់តែមានភាពទូលំទូលាយ និងជាក់ស្តែង ដោយបន្តជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងលោកឧត្តមសេនីយ៍ឯក Saichay Kommasith

នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យភាគីទាំងពីរបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដោយផ្តោតលើការបង្កើនការចែករំលែកបញ្ហាយុទ្ធសាស្ត្រតាមរយៈកិច្ចប្រជុំកម្រិតខ្ពស់ និងយន្តការសន្ទនាគោលនយោបាយការពារជាតិ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យយោធភូមិភាគ អង្គភាពទ័ព និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ បន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលយាមល្បាតទ្វេភាគី ដើម្បីការពារបន្ទាត់ព្រំដែន និងបង្គោលព្រំដែនគោក និងត្រៀមខ្លួនជាស្រេចសម្របសម្រួលឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងបញ្ហាសន្តិសុខមិនមែនប្រពៃណីប្រកបដោយប្រសិទ្ធភាព។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យភាគីទាំងពីរបន្តផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ដោយចាត់ទុកនេះជាបញ្ហាយុទ្ធសាស្ត្រយូរអង្វែង និងជាកត្តាស្នូលក្នុងការពង្រឹងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ បន្តសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីលើវិស័យយោធា និងការពារជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃអាស៊ាន និងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយភាគីនីមួយៗ។

leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជននៃប្រទេសទាំងពីរថតរូបទុកជាអនុស្សាវរីយ៍នៅក្នុងកិច្ចពិភាក្សា

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជម្រាបជូនថានៅឆ្នាំ ២០២៦ ក្រសួងការពារប្រទេសវៀតណាមនឹងជាអធិបតីនៃកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា និងលំហាត់សមយុទ្ធរួមដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីរវាងកងទ័ពនៃប្រទេសទាំងបីនៅទីក្រុងហាណូយ ព្រមទាំងសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរ រួមជាមួយក្រសួងការពារជាតិកម្ពុជា សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំព្រឹត្តិការណ៍ទាំងនេះដោយជោគជ័យ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអញ្ជើញលោកឧត្តមសេនីយ៍ឯក Saichay Kommasith និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គសេនាធិការដ្ឋាន និងអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ ចូលរួម និងបញ្ជូនសហគ្រាសការពារជាតិឲ្យចូលរួមក្នុងការតាំងពិព័រណ៍ផលិតផលនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី៣៕

បកប្រែដោយ Huyen Trang