លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងបញ្ជាក់ថា វៀតណាម និងឡាវគឺដូចជាបងប្អូនក្នុងគ្រួសារមួយ។  លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានបញ្ជាក់ថា លោកតែងតែតាមដានកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងចាត់ទុកថា ក្នុងទំនាក់ទំនងសាមគ្គីភាពពិសេសរួមរវាងវៀតណាម និងឡាវ សាមគ្គីភាពរវាងកងទ័ពទាំងពីរគឺពិសេសបំផុត។ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានសម្តែងក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ ខ្លឹមសារ និងកម្មវិធីនៃកិច្ចសហប្រតិបត្តិការរវាងអគ្គសេនាធិការដ្ឋានទាំងពីរនិយាយដោយឡែក និងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម នឹងកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ដោយហេតុនេះ រួមចំណែកពូនជ្រំទំនាក់ទំនងវៀតណាម-ឡាវ ស្រស់បំព្រងជានិច្ចកាល និងស្ថិតស្ថេរជារៀងរហូត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជួបសម្តែងការគួរសមជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជម្រាបជូនលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ អំពីលទ្ធផលនៃជំនួបជាមួយលោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោកឧត្តមសេនីយ៍ឯក Saichay Kommasith សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនបដិវត្តន៍ឡាវ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានបញ្ជាក់ថា មិនថាក្នុងកាលៈទេសៈណាក៏ដោយ វៀតណាមតែងតែឱ្យតម្លៃដល់ការរក្សា និងអភិវឌ្ឍដោយឥតឈប់ឈរនូវទំនាក់ទំនងពិសេស ស្មោះត្រង់ជាមួយឡាវ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវ នឹងជំនះពុះពារការលំបាក និងបញ្ហាប្រឈមទាំងអស់ បន្តសម្រេចបាននូវជោគជ័យកាន់តែធំធេងថែមទៀតក្នុងកិច្ចការផ្លាស់ថ្មី និងកសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាព តាមមាគ៌ាសង្គមនិយម។

* នារសៀលថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូបានមកជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone

នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្ឃឹមថា លោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone នឹងបន្តយកចិត្តទុកដាក់ និងដឹកនាំស្ថាប័ន និងអង្គភាពនៃក្រសួងការពារជាតិឡាវ ឲ្យសហការជាមួយភាគីវៀតណាម ដើម្បីរៀបចំដោយជោគជ័យការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ឡាវលើកទី ៣  កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី និងលំហាត់សមយុទ្ធរួមស្តីពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីរវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា នៅទីក្រុងហាណូយ។ល។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលឡាវ និងលោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone ផ្ទាល់នឹងបន្តគាំទ្រដល់យន្តការ និងគោលនយោបាយសម្រាប់សហគ្រាសវៀតណាម រួមទាំងសហគ្រាសដែលគ្រប់គ្រងដោយយោធា ដែលវិនិយោគនៅក្នុងប្រទេសឡាវ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងលោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone

លោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone បានសង្កត់ធ្ងន់ថា លោកតែងតែចងចាំជំនួយរបស់វៀតណាម និងកងទ័ពប្រជាជនវៀតណាមចំពោះប្រទេស និងកងទ័ពប្រជាជនឡាវ។ ក្នុងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ ក្រសួងការពារប្រទេសវៀតណាមបានផ្តល់អាទិភាពពិសេសដល់ក្រសួងការពារជាតិឡាវលើគ្រប់វិស័យ។ លោកនាយឧត្តមសេនីយ៍ Khamliang Outhakaysone សង្ឃឹមថា នាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តសិក្សា ក្តាប់ឲ្យជាប់នូវស្ថានភាព ផ្តល់យោបល់ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់លើខ្លឹមសារ និងវិស័យសហប្រតិបត្តិការ និងសម្របសម្រួលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Huyen Trang