លោក Pham Viet Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ បានជម្រាបជូនអំពីស្ថានភាពនយោបាយ កិច្ចការបរទេស សេដ្ឋកិច្ចសង្គមរបស់ថៃ ជីវភាពរស់នៅរបស់សហគមន៍អាណិកជនវៀតណាមនៅទីនេះ និងលទ្ធផលនៃការអនុវត្តភារកិច្ចរបស់ស្ថានទូតក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅថៃ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថានទូតក្នុងការជំរុញទំនាក់ទំនងវៀតណាម-ថៃ ព្រមទាំងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ក្រសួងការបរទេសនិយាយរួម និងស្ថានទូតវៀតណាម ប្រចាំនៅថៃនិយាយដោយឡែក រួមទាំងតួនាទីរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីវៀតណាម-ថៃ បន្តត្រូវបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព សម្រេចបានលទ្ធផលលេចធ្លោជាច្រើនលើវិស័យនានាដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; កិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព; ការអប់រំ បណ្តុះបណ្តាល; ពេទ្យយោធា; ការគ្រប់គ្រង និងការពារព្រំដែន; ការទប់ស្កាត់ការក្លែងបន្លំឆ្លងដែន និងឧក្រិដ្ឋកម្មឆ្លងដែន; ការយកឈ្នះលើផលវិបាកនៃគ្រាប់បែក និងមីនក្រោយសង្គ្រាម; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគី ដែលដឹកនាំដោយអាស៊ាន។ល។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងការជួយឧបត្ថម្ភពីស្ថានទូត ក៏ដូចជាលោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ថៃ ឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដោយហេតុនេះជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍដ៏រឹងមាំថែមទៀត៕

បកប្រែដោយ Huyen Trang