នេះជាសំណើរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការរៀបចំឯកសារនៃមហាសន្និបាតបក្សលើកទី១៤ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ទីក្រុងហាណូយ)។ អញ្ជើញចូលរួមក៏មានលោកប្រធានរដ្ឋ Luong Cuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Tran Thanh Man ផងដែរ។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ថ្លែងក្នុងកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស To Lam បានវាយតម្លៃថា សេចក្តីព្រាងរបាយការណ៍នយោបាយនេះ បានអនុវត្តតាមតម្រូវការនៃការអនុវត្តជាក់ស្តែង។ ខ្លឹមសារមួយចំនួនត្រូវបានបំភ្លឺហើយ ប៉ុន្តែនៅតែមានបញ្ហាដែលត្រូវបន្តស្រាវជ្រាវ និងបកស្រាយ ដើម្បីសម្រេចជារួចរាល់ ក្នុងបំណងតាក់តែងគោលនយោបាយ គោលម៌ាគាក្នុងរយៈពេលខាងមុខ។ ជាពិសេសគឺត្រូវបន្តស្រាវជ្រាវ និងបញ្ជាក់ឱ្យច្បាស់នូវអត្ថន័យនៃ "គំរូកំណើនថ្មី" របស់វៀតណាមក្នុងរយៈពេលខាងមុខ។ ជាពិសេសការសង្កត់ធ្ងន់លើកត្តាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ជាពិសេសកំណត់ឱ្យបានត្រឹមត្រូវនូវតួនាទីនៃសមាសភាពសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់លើតួនាទីរបស់សេដ្ឋកិច្ចឯកជនជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់កំណើន GDP បង្កើនផលិតភាពការងារ និងការបង្កើតការងារធ្វើ។ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សយ៉ាងឆាប់ៗសម្រាប់គោលដៅនៃកំណើនពីរខ្ទង់ក្នុងរយៈពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកអគ្គលេខាបក្សបានស្នើឱ្យសិក្សា និងវាយតម្លៃបន្ថែមលើលទ្ធផលនៃការអនុវត្តគោលនយោបាយកែសម្រួលប្រព័ន្ធនយោបាយ ការរៀបចំ និងរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដោយសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាការកែសម្រួលព្រំប្រទល់រដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាការកែសម្រួលលំហសេដ្ឋកិច្ច ការកែសម្រួលការចាត់តាំង ការបែងចែក និងការរួមបញ្ចូលគ្នានៃធនធានសេដ្ឋកិច្ចទាំងឡាយ។ លោកអគ្គលេខាបក្សក៏បានស្នើថា ក្នុងសេចក្តីព្រាងរបាយការណ៍នេះ ខ្លឹមសារនៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល ត្រូវតែធ្វើឲ្យបានស៊ីជម្រៅថែមទៀត និងបង្ហាញក្នុងគ្រប់វិស័យនៃជីវភាពសង្គម។ ទន្ទឹមនឹងនោះ ត្រូវបន្តពិនិត្យខ្លឹមសារ ដើម្បីធានាតុល្យភាពរវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយវប្បធម៌ និងសង្គម។

លោកអគ្គលេខាបក្ស To Lam ក៏បានស្នើឱ្យបន្តវិភាគ ព្យាករណ៍អំពីការវិវឌ្ឍន៍ថ្មីៗក្នុងស្ថានភាពពិភពលោក និងស្ថានភាពក្នុងតំបន់ដែលប៉ះពាល់ដល់វៀតណាម ដោយធានាកុំឱ្យមានភាពអសកម្ម ឬភ្ញាក់ផ្អើលក្នុងស្ថានភាពណាមួយ។ ធ្វើបច្ចុប្បន្នភាពសមិទ្ធិផលក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស និងកំណត់ទស្សនៈ ទិសដៅ គោលនយោបាយ និងដំណោះស្រាយសម្រាប់រយៈពេលខាងមុខ បង្ហាញពីភាពសកម្មបន្ថែមទៀតនៅក្នុងសមាហរណកម្មអន្តរជាតិ ការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះបញ្ហារួមក្នុងពិភពលោក និងក្នុងតំបន់៕

បកប្រែដោយ Duy Hoan