leftcenterrightdel
ក្រុម​យាម​ល្បាត​នៃកម្លាំងទាំង​ពីរ

ដោយជំនះការលំបាកពីភូមិសាស្ត្រព្រៃភ្នំ និងអាកាសធាតុរងារ ភ្លៀង និងអ័ព្ទ ភាគីទាំងពីរបានត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនគោក និងបោសសំអាតនៅតាមខ្សែបន្ទាត់ព្រំដែន។ ជាលទ្ធផល ប្រព័ន្ធបោះបង្គោលព្រំដែនគោកត្រូវបានរក្សាដដែល ហើយគ្មានការរំលោភលើបទបញ្ញត្តិតំបន់ព្រំដែនទេ។

នៅចុងបញ្ចប់នៃការយាមល្បាត ភាគីទាំងពីរបានជួបពិភាក្សា និងផ្លាស់ប្តូរព័ត៌មានស្តីពីការគ្រប់គ្រង និងការការពារព្រំដែន ការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការការពារព្រៃឈើ។ ក្នុងឱកាសនេះ តំណាងប៉ុស្តិ៍ការពារព្រំដែន Keng Du បានប្រគល់ថវិការចំនួន ៩ លានដុង ដល់សិស្សឡាវចំនួន២ នាក់ ដែលជំនៈការលំបាកទទួលបានលទ្ធផលល្អក្នុងការសិក្សា ក្រោម​កម្មវិធី "ជួបឧបត្ថម្ភសិស្ស​បាន​ទៅសាលារៀន"៕

បកប្រែដោយ Duy Hoan