គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ គណៈប្រតិភូឡាវ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។

ជំនួបបានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ អភិវឌ្ឍន៍សេដ្ឋកិច្ច ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន លើកកម្ពស់ការយល់ដឹងអំពីការការពារព្រំដែនរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតាមតំបន់ព្រំដែន រួមដៃគ្នាកសាងខ្សែព្រំដែនប្រទេសវៀតណាម-ឡាវ ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រួមចំណែកជម្រុញឲ្យកិច្ចសហប្រតិបត្តិលើវិស័យការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ជោគជ័យនៃជំនួបប្រាស្រ័យនេះក៏បញ្ជូនសារនៃសាមគ្គីភាព និងការជួយគាំទ្រគ្នាទៅវិញទៅមក បន្តពង្រឹងទំនុកចិត្តខាងនយោបាយ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវ អភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាព។

កាសែតកងទ័ពប្រជាជនសូមបង្ហាញរូបភាពមួយចំនួនអំពីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២៕

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ដែលអញ្ជើញមកចូលរួមជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ នៅវៀតណាម

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ថតរូបនៅក្បែរដើមឈើមិត្តភាព

leftcenterrightdel
សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ​ Long Sap ជូនផ្កាដល់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ

leftcenterrightdel
ប្រជាជនទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ផ្លាស់ប្តូរឯកសារសហប្រតិបត្តិការដែលចុះហត្ថលេខាដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរ

leftcenterrightdel
គណៈប្រតិភូនៃប្រទេសទាំងពីរចូលរួមកម្មវិធីផ្លាស់ប្តូរការងារនយោបាយនិងនាយទាហានវ័យក្មេងនៃកងទ័ពទាំងពីរវៀតណាម-ឡាវ 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកនៃប្រទេសទាំងពីរ

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលអញ្ជើញចូលរួមជំនួបប្រាស្រ័យនៅប្រទេសឡាវ

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath គោរពបង្គោលព្រំដែន

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ជូនអំណោយដល់លោកនាយឧត្តមសេនីយ៍ Phan Van Giang

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់អំណោយរបស់ក្រសួងការពារប្រទេសវៀតណាម ដល់តំណាងកងអនុសេនាធំព្រំដែនលេខ ២១៤ នៃកងទ័ពប្រជាជនឡាវ

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លើកទឹកចិត្តកងកម្លាំងយាមល្បាតរួម

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ជាមួយសិស្សសាលាបឋមសិក្សា-អនុវិទ្យា​ល័យ​ Pahang

បកប្រែដោយ Thuy Anh