leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Kang Sun Nam រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien

នៅក្នុងជំនួបសម្តែងការគួរសម លោកនាយឧត្តមសេនីយ៍ Kang Sun Nam បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងជើង គឺជាទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អ ដែលលោកប្រធានហូជីមិញ និងលោកប្រធាន Kim Il Sung និងថ្នាក់ដឹកនាំមុនៗ បានកសាង ពូនជ្រំ និងថែរក្សាជាបន្តបន្ទាប់។ លោកនាយឧត្តមសេនីយ៍ Kang Sun Nam បានអះអាងនូវគោលជំហរឥតងាករេរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកនាយឧត្តមសេនីយ៍ Kang Sun Nam បានសង្កត់ធ្ងន់ទៀតថា កិច្ចពិភាក្សា និងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូទាំងនេះនឹងរួមចំណែកបង្កើនការយល់ដឹង និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលកូរ៉េខាងជើងសម្រេចបានក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេស ព្រមទាំងជម្រាបជូនលទ្ធផលនៃកិច្ចពិភាក្សារវាងគណៈប្រតិភូទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវគោលបំណងចង់ឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងយកចិត្តទុកដាក់ និងណែនាំស្ថាប័នមុខងាររបស់ក្រសួងការពារជាតិកូរ៉េខាងជើង សម្របសម្រួលជាមួយស្ថាប័នមុខងារនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តយ៉ាងសកម្មនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានឯកភាព ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Kang Sun Nam និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien រួមជាមួយបណ្តាប្រតិភូ ថតរូបទុកជាអនុស្សាវរីយ៍

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានពាំនាំការសួរសុខទុក្ខ និងការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលបានទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Kang Sun Nam ទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ក្នុងខែធ្នូ៕

បកប្រែដោយ Huyen Trang