ក្នុងពិធីនេះ ថ្នាក់ដឹកនាំមូលដ្ឋាន និងកងទ័ពជើងទឹកអូស្ត្រាលី បានថ្លែងអំណរគុណដល់បណ្ដាប្រទេសដែលបញ្ជូននាយទាហាន ចូលរួមសមយុទ្ធនេះ ដោយចាត់ទុកថា នេះជាឱកាសសម្រាប់កងទ័ពជើងទឹកនៃបណ្ដាប្រទេសលើកកម្ពស់ការយល់ដឹង និងរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ លោកវរសេនីយ៍ឯក Nguyen Viet Anh នាយរងសេនាធិការតំបន់លេខ ២ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកអូស្ត្រាលី និងកងទ័ពជើងទឹកនៃប្រទេសទាំងឡាយដែលបង្កើតលក្ខខណ្ឌអំណោយផល និងជួយឧបត្ថម្ភនាវាលេខ១៨ និងក្រុមបេសកកម្មវៀតណាមដើម្បីបញ្ចប់សមយុទ្ធប្រកបដោយជោគជ័យ។

leftcenterrightdel
នាវាលេខ១៨ ចាកចេញពីទីក្រុង Darwin ដើម្បីធ្វើដំណើរទៅប្រទេសវិញ

តាមការអញ្ជើញរបស់កងទ័ពជើងទឹកអូស្ត្រាលី កាលពីថ្ងៃទី ៨ ខែកញ្ញា នាវាលេខ១៨ បានចូលចតនៅកំពង់ផែ Coonawarra ទីក្រុង Darwin ដើម្បីចូលរួមក្នុងសកម្មភាពមិនមែនប្រយុទ្ធនៅលើកំពង់ផែ និងធ្វើសមយុទ្ធនៅសមុទ្រក្នុងអំឡុងពេលលំហាត់សមយុទ្ធ Kakadu 2024។ ទន្ទឹមនឹងការបញ្ចប់ដោយជោគជ័យនូវសមយុទ្ធ ការប្រកួតកីឡាមិត្តភាព និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងពិធីជប់លៀងនៅលើនាវាលេខ១៨ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អអំពីទឹកដី មនុស្ស និងកងទ័ពប្រជាជនវៀតណាមជូនចំពោះមិត្តអន្តរជាតិ និងអាណិកជនវៀតណាម។

តាមគម្រោង ថ្ងៃនេះ (ថ្ងៃទី ២០ ខែកញ្ញា) នាវាលេខ១៨ ចាកចេញពីទីក្រុង Darwin ដើម្បីធ្វើដំណើរទៅប្រទេសវិញ៕

បកប្រែដោយ Thuy Anh