សមយុទ្ធដែលកងទ័ពជើងទឹកវៀតណាមបានចូលរួម គឺជាសកម្មភាពមិនមែនប្រយុទ្ធ។ មុនពេលធ្វើលំហាត់សមយុទ្ធនីមួយៗ មន្ត្រីនៃកងទ័ពជើងទឹកអូស្ត្រាលី និងប្រទេសនានាដែលចូលរួមសមយុទ្ធ រួមជាមួយសមាជិកនាវាលេខ១៨ និងក្រុមបេសកកម្មវៀតណាម បានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ដើម្បីឯកភាពគ្នាលើភារកិច្ច និងស្វែងយល់ពីរបៀបសហការបំពេញភារកិច្ច។

leftcenterrightdel
នាវាលេខ១៨ ក្នុងលំហាត់សមយុទ្ធ Kakadu 2024 នៅឆ្នេរនៃទីក្រុង Darwin ប្រទេសអូស្ត្រាលី

នាវាលេខ១៨ បានហ្វឹកហាត់ការលើកនិងបន្ទាបទូក; ការដឹកជញ្ជូនសម្រាប់ការផ្គត់ផ្គង់តាមផ្លូវអាកាសដោយឧទ្ធម្ភាគចក្រ នៃកងទ័ពជើងទឹកអូស្ត្រាលី; ជួយសង្គ្រោះនៅសមុទ្រជាមួយនាវានៃកងទ័ពជើងទឹកបារាំង; ចូលរួមកិច្ចពិភាក្សាជាច្រើន និងទៅទស្សនានាវានៃប្រទេសផ្សេងៗ។ល។ នាវាលេខ១៨ បានបញ្ចប់ប្រកបដោយជោគជ័យនូវសកម្មភាពទាំងឡាយក្នុងការធ្វើសមយុទ្ធសមុទ្រ ហើយទទួលបានការកោតសរសើរពីកងទ័ពជើងទឹករបស់ប្រទេសម្ចាស់ផ្ទះ និងប្រទេសដែលចូលរួម៕

បកប្រែដោយ Thuy Anh