បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបសន្ទនាជាមួយលោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានវាយតម្លៃថា ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីទាំងពីរក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់លោក Lloyd Austin នៅខែកក្កដា ឆ្នាំ២០២១ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ត្រូវបានអនុវត្តយ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាក់ស្តែងក្នុងវិស័យផ្លាស់ប្ដូរគណៈប្រតិភូ ការសន្ទនា - ការពិគ្រោះយោបល់ ការយកឈ្នះលើផលវិបាកនៃសង្គ្រាម ជំនួយមនុស្សធម៌/ជំនួយសង្គ្រោះគ្រោះមហន្តរាយ។ល។

leftcenterrightdel
លោក Lloyd Austin ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang

ចំពោះទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញជំនួបជាន់ខ្ពស់ យន្តការ-ពិគ្រោះយោបល់ជាន់ខ្ពស់ដែលមានស្រាប់ ដើម្បីបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងកំណត់វិស័យសហប្រតិបត្តិការដែលសមស្របទៅនឹងតម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ។ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការក្នុងការជម្នះផលវិបាកនៃសង្គ្រាម ជំនះផលវិបាកនៃគ្រាប់បែកនិងគ្រាប់មីន ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ការបណ្តុះបណ្តាល ពេទ្យយោធា ការស្វែងរកនិងជួយសង្គ្រោះ ជំនួយមនុស្សធម៌/ការសង្គ្រោះគ្រោះមហន្តរាយ ការពិគ្រោះយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ…

ភាគីទាំងពីរបានសម្តែងនូវការជឿជាក់ថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក ចូលរួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

នៅចុងបញ្ចប់នៃកិច្ចសន្ទនា រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើឯកសារធ្វើបច្ចុប្បន្នភាពនៃសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមវៀតណាម-អាមេរិកស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

*សូមរំលឹកថា នាព្រឹកថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ បណ្ឌិតសភាពេទ្យយោធាវៀតណាម និងសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រសម្រាប់យោធិនសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពីកិច្ចសហប្រតិបត្តិការផ្នែកពេទ្យយោធា៕

បកប្រែដោយ Thuy Anh