លោកវរសេនីយ៍ឯក Le Huy Sinh ប្រធាននយោបាយតំបន់កងឆ្មាំសមុទ្រលេខ២ និងកម្មាភិបាលនៃតំបន់បានទទួលស្វាគមន៍គណៈប្រតិភូ។

លោកវរសេនីយ៍ឯក Le Huy Sinh បានអបអរសាទរចំពោះគណៈប្រតិភូដែលបញ្ចប់ភារកិច្ចប្រកបដោយជោគជ័យ។ សកម្មភាពរបស់គណៈប្រតិភូត្រូវបានផ្សព្វផ្សាយភ្លាមៗដោយប្រព័ន្ធផ្សព្វផ្សាយដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីននិយាយដោយឡែក និងប្រជាជនហ្វីលីពីននិយាយរួម។

leftcenterrightdel
ថ្នាក់ដឹកនាំតំបន់កងឆ្មាំសមុទ្រលេខ២ ជូនផ្កាអបអរសាទរគណៈប្រតិភូ

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងមិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រវៀតណាម និងឆ្មាំកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់កម្មាភិបាល និងយុទ្ធជននៃកងឆ្មាំសមុទ្រវៀតណាម និងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន ផ្លាស់ប្តូរ សិក្សា និងចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តច្បាប់នៅសមុទ្រផងដែរ...

សូមរំលឹកថា បន្ទាប់ពីពិធីជូនដំណើរសម្រាប់គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ដែលចាកចេញពីប្រទេសហ្វីលីពីនត្រឡប់ទៅប្រទេសវិញ កម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន និងកងឆ្មាំសមុទ្រវៀតណាម បានរៀបចំការហ្វឹកហ្វឺនស្វែងរក ជួយសង្គ្រោះ និងការបង្ការផ្ទុះឆេះនៅសមុទ្រ។ នេះគឺជាខ្លឹមសារសំខាន់មួយនៃដំណើរទស្សនកិច្ច និងផ្លាស់ប្តូររវាងកងឆ្មាំសមុទ្រវៀតណាម និងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងការត្រួតពិនិត្យនាវា កិច្ចសហការក្នុងការពន្លត់អគ្គីភ័យ ការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះនៅសមុទ្រ...៕

បកប្រែដោយ Thuy Anh