ថ្លែងមតិក្នុងពិធី លោកឧត្តមនាវីត្រី Edagar L Ybañez បានអបអរសាទរក្រុមបេសកកម្មកងឆ្មាំសមុទ្រវៀតណាម ដែលបញ្ចប់ដំណោះរទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីន ហើយជូនពរក្រុមបេសកកម្មមានដំណើរការត្រឡប់ប្រទេសវិញប្រកបដោយសុវត្ថិភាព។

leftcenterrightdel
 

leftcenterrightdel
តំណាងភាគីទាំងពីរជូនវត្ថុអនុស្សាវរីយ៍

លោកឧត្តមនាវីត្រី Edagar L Ybañez បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីន និងកងឆ្មាំសមុទ្រវៀតណាម។

តាងនាមក្រុមបេសកកម្មកងឆ្មាំសមុទ្រវៀតណាម លោកវរសេនីយ៍ឯកបំរុង Hoang Quoc Dat មេបញ្ជាការរងយោធា នៃតំបន់កងឆ្មាំសមុទ្រលេខ ២ ប្រធានក្រុមបេសកកម្មវៀតណាម បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាកិច្ចសហការក្នុងការរៀបចំដ៏ល្អនូវសកម្មភាពទាំងឡាយរបស់ក្រុមបេសកកម្មនៅទីក្រុង Manila ប្រទេសហ្វីលីពីន ចូលរួមចំណែកដល់ភាពជោគជ័យនៃដំណើរទស្សនកិច្ចនេះ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗជាច្រើនសម្រាប់ភាគីទាំងពីរ។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងមិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់កម្មាភិបាល និងយុទ្ធជននៃកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីន ផ្លាស់ប្តូរ សិក្សា និងចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តច្បាប់នៅលើសមុទ្រផងដែរ...៕

បកប្រែដោយ Thuy Anh