វគ្គហ្វឹកហាត់រួមមានខ្លឹមសារដូចតទៅ៖ ការដាក់ពង្រាយការសាងសង់ផ្លូវយោធា ការដាក់ពង្រាយម៉ាស៊ីនខួងអណ្តូងទឹក ការចម្រោះទឹក ការសាងសង់ និងការតម្លើងផ្ទះ; ការដោះស្រាយស្ថានភាពមួយចំនួនការពារអង្គភាព ដូចជាការចាត់វិធានការចំពោះក្រុមឧទ្ទាមវាយប្រហារបន្ទាយដោយអាវុធ និងគ្រាប់បែកសាំង។
កម្មវិធីហ្វឹកហាត់នេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកម្រិត និងសមត្ថភាពការគ្រប់គ្រង ការបញ្ជា ការសម្របសម្រួល និងការដោះស្រាយស្ថានការណ៍ក្នុងការអនុវត្តការងាររវាងក្រុមនិមួយៗ។ លទ្ធផលនៃវគ្គហ្វឹកហាត់គឺជាមូលដ្ឋានសម្រាប់បង្កើតផែនការហ្វឹកហាត់បន្ថែម ត្រៀមខ្លួនជាស្រេចចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅពេលត្រូវបានប្រគល់ភារកិច្ច៕
បកប្រែដោយ Duy Hoan
Type the code from the image