ស្ថានទូតចិនប្រចាំវៀតណាមអបអរសាទរខួបលើកទី ៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន
កប.អនឡាញ - នាយប់ថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុងហាណូយ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម បានប្រារព្ធពិធីលៀងសាយភោជន៍ក្នុងឱកាសរំលឹកខួបលើកទី ៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (ថ្ងៃទី ១ ខែសីហា ឆ្នាំ១៩២៧ / ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៤)។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានចូលរួមពិធី។