ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Thongloi Silivong បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខរបស់ប្រទេសឡាវក្នុងរយៈពេលកន្លងមក។ លោកឧត្តមសេនីយ៍ឯក Thongloi Silivong បានសម្តែងនូវការចាប់អារម្មណ៍ និងក្តីសប្បាយរីករាយចំពោះលទ្ធផលដែលកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ និងមូលដ្ឋាននានាក្នុងតំបន់សម្រេចបានក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកបានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូនិយាយដោយឡែក ស្ថាប័ន និងអង្គភាពនានានៃកងទ័ពប្រជាជនឡាវនិយាយរួម ដែលមកបំពេញទស្សនកិច្ចការងារ សិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅយោធភូមិភាគ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Thongloi Silivong សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តយកចិត្តទុកដាក់រៀបចំ អនុវត្ត និងរក្សាសកម្មភាពសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យយោធា និងការពារជាតិប្រកបដោយគុណភាព និងប្រសិទ្ធភាព រួមចំណែកជំរុញទំនាក់ទំនងពិសេស មិត្តភាព និងសាមគ្គីភាពរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ ឡាវ-វៀតណាម ឲ្យកាន់តែស៊ីជម្រៅ និងនិរន្តរភាពជារៀងរហូត។

លោកឧត្តមសេនីយ៍ត្រី Doan Xuan Buong អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានសង្ឃឹមថា នាពេលខាងមុខ លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវ នឹងបន្តដឹកនាំ និងធ្វើបានល្អជាងនេះទៅទៀតនូវការងារអប់រំប្រពៃណី ធ្វើឱ្យយោធិនទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយគោរព ពូនជ្រំ និងមានការទទួលខុសត្រូវក្នុងការធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងប្រពៃណីមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរនៅក្នុងដំណាក់កាលថ្មី។

ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់ និងដឹកនាំអង្គភាព និងមូលដ្ឋាននានាជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌ ដើម្បីជួយក្រុមប្រមូលអដ្ឋិធាតុនៃយោធភូមិភាគ ដើម្បីបញ្ចប់ការប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម នៅប្រទេសឡាវឲ្យត្រឡប់មកប្រទេសវិញ៕

បកប្រែដោយ Huyen Trang