នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ហើយឡាវ និងកម្ពុជា ក៏ជាប្រទេសពីរដំបូងគេដែលលោក To Lam ប្រធានរដ្ឋ មកបំពេញទស្សនកិច្ចចាប់តាំងពីចូលកាន់តំណែងថ្មី។ នោះបន្តអះអាងនូវគោលនយោបាយដ៏ឥតងាករេរបស់វៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងជាមួយឡាវ និងកម្ពុជា។

ប្រវត្តិសាស្ត្របានបង្ហាញពីសារៈសំខាន់នៃសាមគ្គីភាព មិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាម ឡាវ និងកម្ពុជា ចំពោះជោគវាសនារបស់ប្រទេសនីមួយៗ។ ប្រទេសយើងទាំងបីជាប្រទេសជិតខាងជិតស្និទ្ធ មានភូមិសាស្រ្តស្ថិតនៅឧបទ្វីបឥណ្ឌូចិន ភ្នំជាប់ភ្នំ ទន្លេជាប់ទន្លេ ផឹកទឹកពីទន្លេមេគង្គដូចគ្នា និងមានទំនាក់ទំនងតាំងពីយូរណាស់មកហើយ។ ចាប់តាំងពីកំណើត និងការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ក្រោយមកគឺបក្សកុម្មុយនិស្តវៀតណាម បក្សបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា ទំនាក់ទំនងនោះត្រូវបានអភិវឌ្ឍ និងលើកកម្ពស់បន្ថែមទៀត។ ទំនៀមទំលាប់ជាប្រវត្តិសាស្ត្រនៃសាមគ្គីភាព ស្អិតល្មួត បានបង្កើតឡើងទាំងកម្លាំងស្មារតី និងសម្ភារៈសម្រាប់ប្រទេសទាំងបី “ប្រកៀកស្មាគ្នា” ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមកាលពីអតីតកាល ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤

ក្រឡេកទៅមើលប្រវត្តិសាស្រ្តនៃទំនាក់ទំនងវៀតណាម-ឡាវវិញ ត្រូវតែបញ្ជាក់ថា ប្រទេសយើងទាំងពីរជាបងប្អូននឹងគ្នា ជាមិត្តស្មោះត្រង់ចំពោះគ្នា តែងតែចែករំលែកគ្នាទាំងក្តីសុខ និងទុក្ខ ចែករំលែកភាពផ្អែមល្ហែម និងទុក្ខសោកក្នុងបុព្វហេតុនៃ ការតស៊ូទាមទារឯករាជ្យភាព និងសេរីភាពជូនជាតិ គឺពោរពេញដោយភាពលំបាក និងការលះបង់ក្នុងអតីតកាល ក៏ដូចជាក្នុងសម័យបច្ចុប្បន្ននៃការបង្កើតថ្មី ការកសាង និងការពារមាតុភូមិ។ ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ បានរួមគ្នាកសាងចំណងមិត្តភាព និងសាមគ្គីភាពពិសេស “ជ្រៅជាងទន្លេក្រហម និងទន្លេមេគង្គ” “រឹងមាំជាងភ្នំ និងទន្លេ” “មានតម្លៃជាងត្បូងដ៏មានតម្លៃបំផុត”។ យើងមានសិទ្ធិមានមោទនភាពចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅ ថ្លៃថ្នូរ យូរអង្វែង បរិសុទ្ធ និងស្មោះត្រង់បំផុត ដែលកម្រមានក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងអន្តរជាតិ ដែលដឹកនាំដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong បានដាក់ដោយផ្ទាល់នូវគ្រឹះដែលត្រូវបានកសាងឡើង ថែរក្សា និងចិញ្ចឹមបីបាច់ពូនជ្រំដោយសាច់ស្រស់ ឈាមស្រស់នៃគ្រប់ជំនាន់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងនោះបានក្លាយទៅជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន កត្តាសំខាន់សម្រាប់ភាគីនីមួយៗ និងប្រទេសនីមួយៗ ហើយជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាម និងឡាវក្នុងការលើកកម្ពស់រួមគ្នាក្នុងសម័យកាលប្រវត្តិសាស្ត្របន្ទាប់។

ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា ត្រូវបានចិញ្ចឹមបីបាច់ពូនជ្រំយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការខិតខំប្រឹងប្រែង និងឈាមស្រស់សាច់ស្រស់របស់ប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ ចំណងសាមគ្គីប្រយុទ្ធរវាងវៀតណាម និងកម្ពុជា ក្នុងអំឡុងឆ្នាំនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ដែលផ្តួចផ្តើមដោយប្រធានហូជីមិញ និងមេដឹកនាំនៃចលនារំដោះជាតិកម្ពុជា បានបង្កើតកម្លាំងរួមគ្នាដ៏អស្ចារ្យសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរក្នុងការអនុវត្តនូវគោលដៅដណ្តើមឱ្យបានឯករាជ្យភាព និងសេរីភាព រួមគ្នាសម្រេចបាននូវជ័យជម្នះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ ១៩៧៥ ក៏ដូចជាការជួយសង្គ្រោះប្រជាជនកម្ពុជារួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ និងទប់ស្កាត់របបប្រល័យពូជសាសន៍ពីការវិលត្រឡប់មកវិញ និងនាំមកនូវការរស់ឡើងវិញដល់ប្រទេសកម្ពុជា។ ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងការបោះឆ្នោតសកលឆ្នាំ១៩៩៣ របស់កម្ពុជា ទំនាក់ទំនងវៀតណាម-កម្ពុជា បានឈានចូលដំណាក់កាលថ្មីមួយ សមស្របនឹងស្ថានភាពរបស់ប្រទេសនីមួយៗ និងបរិបទអន្តរជាតិ។ អាចនិយាយបានថា តាមរយៈការលំបាក និងបញ្ហាប្រឈមជាច្រើន រួមជាមួយនឹងការលិចអណ្តែតនៃប្រវត្តិសាស្ត្រ ចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា បានរីកដុះដាលជាបន្តបន្ទាប់ ក្លាយជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋ និងយូរអង្វែងរបស់ប្រជាជាតិទាំងពីរ។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អរវាងវៀតណាម ឡាវ និងកម្ពុជា យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam ប្រធានរដ្ឋ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បង្កើតកម្លាំងចលករបន្ថែមទៀតដើម្បីកែលម្អទំនាក់ទំនងមិត្តភាពដ៏ធំធេង សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង ឡាវ និងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា ឈានចូលដល់ដំណាក់កាលអភិវឌ្ឍថ្មី ព្រមទាំងរួមចំណែកពង្រឹង និងរឹតចំណងការជឿទុកចិត្តយុទ្ធសាស្រ្ត ធ្វើឱ្យស៊ីជម្រៅជាងនេះទៅទៀតនូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ-កម្ពុជា៕

បកប្រែដោយ Minh Trung