លោក Liu Hong Lin លេខាគណៈកម្មាធិការបក្សនៃមន្ទីរពេទ្យ Nan Xi Shan បានឧទ្ទេសនាមដល់គណៈប្រតិភូអំពីប្រវត្តិ និងការរីកចម្រើនរបស់មន្ទីរពេទ្យ ជាពិសេសការជួយព្យាបាលឲ្យយុទ្ធជនជំងឺ និងយុទ្ធជនពិការវៀតណាម ក្នុងរយៈពេលតស៊ូដើម្បីឯករាជ្យជាតិរបស់វៀតណាម។

leftcenterrightdel
នាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ទៅទស្សនាសារមន្ទីរនៃមន្ទីរពេទ្យ Nan Xi Shan

ក្នុងនាមគណៈប្រតិភូ លោកវរសេនីយ៍ឯក Tran Huu Dung បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ Nan Xi Shan ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំង លោកសង្កត់ធ្ងន់ថា ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៥ មន្ទីរពេទ្យ Nan Xi Shan បានព្យាបាលសម្រាប់យុទ្ធជនពិការ យុទ្ធជនជំងឺវៀតណាមជាង ៥,០០០ នាក់ រួមវិភាគទានជាមួយប្រជាជនចិន ក្នុងការផ្តល់ជំនួយដល់ការតស៊ូរំដោះប្រទេសជាតិរបស់ប្រជាជនវៀតណាម។

គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមបានចាត់ទុកថា មន្ទីរពេទ្យ Nan Xi Shan គឺជានិមិត្តរូបមួយនៃទំនាក់ទំនងមិត្តភាពវៀតណាម-ចិន ហើយសំដែងនូវការដឹងគុណចំពោះជំនួយដ៏មានតម្លៃ និងការប្តេជ្ញាបន្តកសាង ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពវៀតណាម-ចិន នាពេលខាងមុខ តាមរយៈសកម្មភាពជាក់ស្តែង៕

បកប្រែដោយ Thanh Cong