វគ្គហ្វឹកហ្វឺនបានបើកនាព្រឹកថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៦ ខែមិថុនា ដោយមានការចូលរួមពីសិក្ខាកាមចំនួន ២៨ នាក់ ដែល​បាន​បង្រៀន​ដោយ​គ្រូ​បង្រៀនមកពីសាលាពេទ្យយោធាកងទ័ពជើងគោក​អូស្ត្រាលី និង​ការ​ជួយ​គាំទ្រ​ពី​កម្មាភិបាលមកពីវិទ្យាស្ថានពេទ្យយោធា មន្ទីរពេទ្យយោធា១៧៥ និងប្រភេទទ័ពការពារដែនអាកាស និងទ័ពជើងអាកាស។

ជាពិសេសវគ្គហ្វឹកហ្វឺននេះមាន​ការ​ចូល​រួម​ពី​កម្មាភិបាល បុគ្គលិកមួយចំនួនដែលបានចូលរួមដោយផ្ទាល់នៅក្នុងក្រុមដឹកជញ្ជូនតាមផ្លូវអាកាសនៃកងពេទ្យកម្រិត ២ របស់ប្រទេសវៀតណាមបានបញ្ចប់អាណត្តិ។ នេះជាវគ្គហ្វឹកហ្វឺនដឹកជញ្ជូនតាមផ្លូវអាកាស លើកទី៥ ដែលគាំទ្រដោយប្រទេសអូស្ត្រាលីសម្រាប់កងពេទ្យកម្រិត២របស់វៀតណាម។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូទាំង​ឡាយជាមួយ​គ្រួបង្រៀន និងសិក្ខាកាម​ចូ​ល​រួមវគ្គហ្វឹកហ្វឺន​

សិក្ខាកាមនឹងត្រូវបានបំពាក់ចំណេះដឹងទូទៅអំពីការដឹកជញ្ជូនតាមផ្លូវអាកាសស្របតាមស្តង់ដារអន្តរជាតិ និងអង្គការសហប្រជាជាតិដែលផ្អែកលើការអនុវត្តជាក់ស្តែងនៅក្នុងប្រទេសស៊ូដង់ខាងត្បូង... ក្នុងដំណាក់កាលអនុវត្តជាក់ស្តែងជាមួយឧទ្ធម្ភាគចក្រ សិក្ខាកាមនឹងមានឱកាសអនុវត្តចំណេះដឹងក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស អនុវត្តលំហាត់លើការលើកដាក់អ្នកជំងឺឡើងចុះឧទ្ធម្ភាគចក្រ និងដោះស្រាយស្ថានភាពនានាតាមសេណារីយ៉ូ៕

បកប្រែដោយ Duy Hoan