ថ្លែងមតិក្នុងជំនួបនេះ លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុន បានឲ្យដឹងថា សហគមន៍អាណិកជនវៀតណាមនៅជប៉ុនគឺជាសហគមន៍ដ៏ធំមួយ ដែលតែងតែទទួលបានបានការយកចិត្តទុកដាក់ជាពិសេសពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងគ្រប់លំដាប់ថ្នាក់។ ប្រការនេះបានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្មារតីប្រជាជនវៀតណាមនៅជប៉ុន។ យោងតាមលោកឯកអគ្គរដ្ឋទូត ក្នុងការងារអាណិកជនវៀតណាម តួនាទីរបស់រណសិរ្សមាតុភូមិគឺទូលំទូលាយបំផុត លើកកម្ពស់មហាសាមគ្គីភាពជាតិ ដែលជាកត្តាសំខាន់សម្រាប់សហគមន៍ណាមួយ។ លោកឯកអគ្គរដ្ឋទូតបានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រណសិរ្សមាតុភូមិ ហើយចាត់ទុកថា ការយកចិត្តទុកដាក់ និងការដឹកនាំរបស់រណសិរ្សមាតុភូមិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអាណិកជនវៀតណាមងាកមកមាតុភូមិ។

leftcenterrightdel
គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ជួបជាមួយតំណាងសមាគមអាណិកជនវៀតណាមនៅស្ថានទូតវៀតណាមប្រចាំជប៉ុន (រូបថត៖ vnanet.vn)

លោក Nguyen Huu Dung អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ បានសម្តែងក្តីរីករាយដែលបានជួបតំណាងសហគមន៍អាណិកជនវៀតណាម និងបានឃើញការរីកចម្រើនរបស់សហគមន៍អាណិកជនវៀតណាមនៅជប៉ុន។ យោងតាមលោក Nguyen Huu Dung ប្រជាជនវៀតណាមនៅជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា អាស្រ័យដោយមានការយកចិត្តទុកដាក់ពីស្ថានទូត សមាគមជាច្រើនត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធសមាគមអាណិកជនវៀតណាមនៅជប៉ុន។ ការប្រមូលផ្តុំ និងសាមគ្គីភាព ដើម្បីជួយគ្នាទៅវិញទៅមក គឺជាកត្តាជួយឲ្យសហគមន៍អាណិកជនវៀតណាមនៅជប៉ុនកាន់តែរឹងមាំ។ លោក Nguyen Huu Dung បានអះអាងថា បក្ស រដ្ឋ និងរណសិរ្សមាតុភូមិតែងតែយកចិត្តទុកដាក់ គាំទ្រ និងស្តាប់មតិរបស់អាណិកជនវៀតណាម។

លោក Nguyen Huu Dung បានស្នើឱ្យស្ថានទូត រួមជាមួយសមាគមវៀតណាមប្រចាំនៅជប៉ុន បន្តផ្តល់មតិយោបល់ទាក់ទងនឹងរបប សិទ្ធិ និងគោលនយោបាយដូចជា កំណែទម្រង់បែបបទរដ្ឋបាល ការបង្រៀនភាសាវៀតណាម។ល។ លោក Nguyen Huu Dung បានសម្តែងនូវក្តីសង្ឃឹមថា ស្ថានទូតនឹងបន្តធ្វើការជាមួយគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស យកចិត្តទុកដាក់ចំពោះសហគមន៍ ពីការផ្សព្វផ្សាយគោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋដល់ការងារជាក់លាក់ទាក់ទងនឹងរណសិរ្សមាតុភូមិ៕

បកប្រែដោយ Huyen Trang