ក្នុងបរិយាកាសស្មោះត្រង់ ទំនុកចិត្តគ្នាទៅវិញទៅមក ភាគីទាំងពីរបានបូកសរុប និងវាយតម្លៃស្ថានភាពអនុវត្តការងារ ចាប់តាំងពីសន្និសីទលើកទី៨ រហូតមកដល់បច្ចុប្បន្ន ហើយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការច្រកទ្វារព្រំដែនគោកវៀតណាម-ចិន និងរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៤-២០២៥។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Duc Thai និង លោក Zhao Zeng Lian ក្នុងសន្និសីទ

តាមនោះ ចាប់តាំងពីសន្និសីទលើកទី ៨ រហូតមកដល់ពេលនេះ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារច្បាប់ដែលទាក់ទិននឹងព្រំដែនគោកវៀតណាម-ចិន ជម្រុញឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនិងសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការបើក និងដំឡើងច្រកទ្វារព្រំដែន បង្កើនការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន សាកល្បងកសាងច្រកទ្វារព្រំដែនឆ្លាតវៃ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន...

ចំពោះផែនការការងារសម្រាប់ឆ្នាំ២០២៤-២០២៥ ភាគីទាំងពីរបានឯកភាពលើកកំពស់ប្រសិទ្ធភាពនៃគណៈកម្មាធិការសហប្រតិបត្តិការគ្រប់គ្រងច្រកទ្វារព្រំដែនគោកវៀតណាម-ចិន ជម្រុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងជម្រុញការបើក ការដំឡើង ការសាងសង់ ការគ្រប់គ្រងច្រកទ្វារព្រំដែន ព្រមទាំងបន្តស្រាវជ្រាវ និងជំរុញការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ ការតភ្ជាប់ច្រកព្រំដែនគោក ការកែលម្អបរិយាកាសអាជីវកម្ម លើកកំពស់សមត្ថភាពសម្រេចបែបបទគយព្រំដែន និងបង្កើតលក្ខណៈងាយស្រួលសម្រាប់ការធ្វើពាណិជ្ជកម្ម៕

បកប្រែដោយ Thuy Anh