ក្នុងសមយុទ្ធនេះ បញ្ជាការដ្ឋានតំបន់លេខ ២ កងឆ្មាំសមុទ្រវៀតណាម និងនាវាល្បាតសមុទ្រ Vendemiaire បានរៀបចំការផ្លាស់ប្តូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធនៅសមុទ្រ ចែករំលែកព័ត៌មាន ហ្វឹកហាត់ការស្វែងរក និងជួយសង្គ្រោះ ការបង្ការអគ្គីភ័យ ការប្រឆាំងការបំពុល និងការធានាសុវត្ថិភាពនៅសមុទ្រ មុនពេលចាកចេញពីទីក្រុង Da Nang បញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ។

leftcenterrightdel
គណៈប្រតិភូតំបន់លេខ២ កងឆ្នាំសមុទ្រវៀតណាម ទៅទស្សនាតំបន់ហ្វឹកហាត់ឧទ្ធម្ភាគចក្រនៅលើនាវាល្បាតសមុទ្រ Vendemiaire របស់កងទ័ពជើងទឹកបារាំង

នេះជាលើកដំបូងហើយដែលកងឆ្មាំសមុទ្រវៀតណាមបានចូលរួមហ្វឹកហាត់នៅសមុទ្រជាមួយនាវាល្បាតសមុទ្រ Vendemiaire។ នៅលើនាវាល្បាតសមុទ្រ Vendemiaire របស់កងទ័ពជើងទឹកបារាំង មាននាយទាហាន និងនាវិកចំនួន ៩៨ នាក់ និងផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបញ្ជាដោយលោកវរសេនីយ៍ទោ Sebastien Drouelle។ នាវានេះបានចាកចេញពី Noumea កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ហើយបានបំពេញបេសកកម្មយាមល្បាតនៅសមុទ្រ ដោយធ្វើអន្តរកម្មជាមួយកងកម្លាំងប្រដាប់អាវុធនៃបណ្តាប្រទេសអាស៊ាន និងតំបន់ (រួមទាំងទីម័រខាងកើត ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន ព្រុយណេ និងអូស្ត្រាលី) មុនពេលចូលចតកំពង់ផែ Tien Sa ចាប់ផ្តើមដំណើរទស្សនកិច្ចនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមេសា។

leftcenterrightdel
គណៈប្រតិភូតំបន់លេខ២ កងឆ្មាំសមុទ្រវៀតណាម និងនាយទាហាន នាវិកនៃនាវា Vendemiare ផ្លាស់ប្តូរបទពិសោធន៍លើការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធនៅសមុទ្រ

ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរនិយាយដោយឡែក ទំនាក់ទំនងការពារជាតិរវាងវៀតណាម និងបារាំងនិយាយរួម ព្រមទាំងបង្ហាញពីចំណាប់អារម្មណ៍របស់បារាំងក្នុងការធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រ ក៏ដូចជាការការពារលំហរួម រួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang