បន្ទាប់ពី ៦៥ ឆ្នាំនៃការកសាង ប្រយុទ្ធ និងអភិវឌ្ឍន៍ ផ្នែកភស្តុភារនៃកងទ័ពការពារព្រំដែននិយាយរួម និងនាយកដ្ឋានភស្តុភារនៃកងទ័ពការពារព្រំដែននិយាយដោយឡែក បានចូលរួមចំណែកក្នុងបុព្វហេតុគ្រប់គ្រង ការការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ។

leftcenterrightdel
ដោយទទួលសិទ្ធពីប្រធានរដ្ឋ លោកឧត្តមសេនីយ៍ទោ Le Duc Thai មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣ ដល់នាយកដ្ឋានភស្តុភារ

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រួមជាមួយនឹងការបំពេញភារកិច្ចនយោបាយសំខាន់ៗ នាយកដ្ឋានភស្តុភារនៃកងទ័ពការពារព្រំដែនបានអនុវត្តយ៉ាងល្អនូវគោលនយោបាយ ការចលនាមហាជន និងការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងកម្មវិធីសហការរវាង​កង​កម្លាំងការពារព្រំដែន និងក្រសួង ស្ថាប័ន មូលដ្ឋានដូចជា៖ កម្មវិធី "កិច្ចសហការរវាងកងទ័ព និងប្រជាជន" "គ្រូពេទ្យជាកងទ័ពការពារព្រំដែន" "ការជួយកុមារទៅសាលារៀន - កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន"។ល។ ក្នុងបំណងបន្តស្នងនិងពង្រីកលទ្ធផលដែលសម្រេចបាននាពេលខាងមុខ ថ្នាក់ដឹកនាំ​ មេបញ្ជាការ កម្មាភិបាល បុគ្គលិក និងយុទ្ធជនរបស់នាយកដ្ឋានភស្តុភារនៃកងទ័ពការពារព្រំដែននឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត និងផែនការរបស់ថ្នាក់ដឹកនាំ ក្តាប់ជាប់ស្ថានភាព និងតម្រូវការភារកិច្ចរបស់អង្គភាពនានានៅខ្សែព្រំដែន ដើម្បីផ្ដល់យោបល់ និងអនុវត្តកិច្ចការភស្តុភារឲ្យបានល្អ កសាងផ្នែកភស្តុភារនៃកងទ័ពការពារព្រំដែនយ៉ាងរឹងមាំ រៀបចំការបញ្ចូលនាយកដ្ឋានភស្តុភារ និងនាយកដ្ឋានបច្ចេកទេស ក្លាយទៅជានាយកដ្ឋានភស្តុភារ-បច្ចេកទេស សំដៅធានាបាននូវភាពបង្រួម ចំណាន និងរឹងមាំ ត្រៀមខ្លួនជាស្រេចទទួល និងបំពេញរាល់ភារកិច្ចដែលត្រូវបានប្រគល់ឲ្យ៕

បកប្រែដោយ Thuy Anh