ក្នុងឱកាសនេះ ក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន១០ខ្នង និងផ្ទះមេត្ដាធម៌ចំនួន ២ ខ្នង; ប្រគល់​អំណោយចំនួន ៧០ កញ្ចប់ជូនគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត Dien Bien។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ជូនអំណោយដល់អ្នកទទួលរបបឧបត្ថម្ភគោលនយោបាយនៅខេត្ត Dien Bien

តាងនាមគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក Le Thanh Do ប្រធានគណៈកម្មាធិ​ការប្រជាជនខេត្ត បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជន​​វៀត​ណាម ​ដែលបានពួតដៃ រួមវិភាគទាននិងចែករំលែកការលំបាកជាមួយមូលដ្ឋាន រួមគ្នាថែទាំគ្រួសារទទួលរបបឧបត្ថម្ភ​គោលនយោបាយ និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ក្នុងខេត្ត។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខេត្ត Dien Bien ទទួលបានការយកចិត្ដទុកដាក់ និងចែករំលែកយ៉ាងច្រើនពីបណ្តាមូលដ្ឋាននៅទូទាំងប្រទេស​។ ជាពិសេសស្ថាប័ន អង្គភាពកងទ័ពនិងក្រសួងការពារប្រទេសបានជួយខេត្ត Dien Bien រាប់សិបពាន់លានដុង ដើម្បីសាងសង់ផ្ទះមហាសាមគ្គី  ផ្ទះមេត្ដាធម៌ និងសាលារៀន ...

នាថ្ងៃដដែល ក្រុមការងារអគ្គសេនាធិការដ្ឋាន និងថ្នាក់ដឹកនាំខេត្ត Dien Bien បានដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅប្រាសាទយុទ្ធជនពលីនៅសមរភូមិ Dien Bien Phu និងទីបញ្ចុះសពយុទ្ធជនពលីជាតិ A1៕

បកប្រែដោយ Pham Diep