leftcenterrightdel
សមយុទ្ធ Sea Shield 24 របស់ណាតូ (រូបថត៖ Romania Insider)

នាថ្ងៃទី ៨ ខែមេសា  សមយុទ្ធកងទ័ពជើងទឹកពហុជាតិដ៏ធំបំផុតរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលមានឈ្មោះថា Sea Shield 24 បានបើកនៅកំពង់ផែ Costanta ប្រទេសរ៉ូម៉ានី ដោយមានការចូលរួមរបស់កងទ័ពចំនួន ២២០០ នាក់ និងនាវា យន្តហោះ យានជំនិះចំនួន ១៣៥ គ្រឿងរបស់សម្ព័ន្ធមិត្ត និងប្រទេសដៃគូ។ កងទ័ពពីប្រទេសចំនួន ១៣ រួមមានប៊ុលហ្គារី បារាំង ហ្សកហ្ស៊ី ក្រិក អ៊ីតាលី ចក្រភពអង់គ្លេស ម៉ុលដាវី ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ ទួរគី សហរដ្ឋអាមេរិក និងរូម៉ានី បានចូលរួមសមយុទ្ធនេះ។

Sea Shield 24 ផ្តោតសំខាន់លើការហ្វឹកហ្វឺនគ្រប់ជ្រុងជ្រោយនៃប្រតិបត្តិការយោធា ដើម្បីបង្កើនសមត្ថភាពសហប្រតិបត្តិការប្រយុទ្ធរវាងភាគីទាំងអស់៕

តាម vovworld.vn