អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបរាល់ការវាយប្រហារពីប្រទេសអ៊ីរ៉ង់
ដោយបន្តការឆ្លើយតបដ៏តឹងតែងចំពោះការគំរាមកំហែងវាយប្រហារពីប្រទេសអ៊ីរ៉ង់ មេដឹកនាំយោធាអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែមេសា បានបញ្ជាក់ថា កងកម្លាំងរបស់ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេច សម្រាប់សេណារីយ៉ូនៃភាពតានតឹងកើនឡើងជាមួយប្រទេសឥស្លាមនេះ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបញ្ជាក់ថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបរាល់ការវាយប្រហារពីប្រទេសអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា គ្រប់សេណារីយ៉ូនៃការប្រឈមមុខដាក់គ្នាជាមួយប្រទេសឥស្លាមនេះ ត្រូវបានត្រៀមរៀបចំរួចហើយ។
|
|
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ។ រូបថត៖ រ៉យទ័រ |
ការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលត្រូវបាននាំចេញក្នុងបរិបទដែលអាជ្ញាធរអ៊ីរ៉ង់បន្តគំរាមកំហែងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារតាមជើងអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា សមាជិកចំនួន ៧ នាក់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC ) បានស្លាប់។
ពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី ៧ ខែមេសា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា កងទ័ពរបស់ប្រទេសនេះបានដកកម្លាំងទ័ពជើងគោករបស់ខ្លួនចេញពីភាគខាងត្បូងតំបន់ហ្គាហ្សា លើកលែងតែកងពលតូចមួយ។ សេចក្តីប្រកាសរបស់កងទ័ពអ៊ីស្រាអែលមិនបានបញ្ជាក់លម្អិតពីផែនការនេះទេ៕
តាម vovworld.vn