leftcenterrightdel
ពិធីទទួលស្វាគមន៍នាវាល្បាតសមុទ្រកងទ័ពជើងទឹកបារាំងនៅកំពង់ផែ Tien Sa

ពិធីទទួលស្វាគមន៍នាវាកងទ័ពជើងទឹកបារាំងនៅកំពង់ផែ Tien Sa ដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរកិច្ចការបរទេសទីក្រុង Da Nang។ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Da Nang ក្រុមមេបញ្ជាការនាវានឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បញ្ជាការដ្ឋានយោធភូមិភាគទី៥ និងបញ្ជាការដ្ឋានតំបន់លេខ៣ កងទ័ពជើងទឹកវៀតណាម។ ទន្ទឹមនឹងនោះ នាវាកងទ័ពជើងទឹកបារាំងនៅធ្វើការហ្វឹកហាត់រួមគ្នាជាមួយនាវាកងឆ្មាំសមុទ្រវៀតណាម បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច។

leftcenterrightdel
តំណាងស្ថាប័នមានសមត្ថកិច្ចវៀតណាម និងបារាំង ជាមួយក្រុមមេបញ្ជាការនាវាកងទ័ពជើងទឹកបារាំងក្នុងពិធីទទួលស្វាគមន៍

ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងបារាំងត្រូវបានពង្រឹង និងពង្រីក ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ដំណើរទស្សនកិច្ចរបស់នាវាល្បាតសមុទ្របារាំងលើកនេះ នឹងរួមចំណែកជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរនិយាយដោយឡែក និងទំនាក់ទំនងការពារជាតិវៀតណាម-បារាំង និយាយរួមឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង៕

បកប្រែដោយ Thuy Anh