នារសៀលថ្ងៃទី៥ ខែមេសា ក្នុងតំបន់សមុទ្រ នៃខេត្ត Ba Ria-Vung Tau បញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ បានសម្របសម្រួលជាមួយកងឆ្មាំការពារឆ្នេរសមុទ្រឥណ្ឌា រៀបចំការហ្វឹកហ្វឺនរួមគ្នាស្តីពីការឆ្លើយតបការកំពប់ប្រេង និងការដោះស្រាយការបំពុលបរិស្ថាន និងការស្វែងរក និងជួយសង្គ្រោះ ពន្លត់អគ្គីភ័យនៅសមុទ្រ។ នាវាកងឆ្មាំសមុទ្រលេខ៨០០៥ នៃបញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ និងនាវា Sumadra Paheredar-ICG 202 នៃកងឆ្មាំការពារឆ្នេរសមុទ្រឥណ្ឌាបានចូលរួមក្នុងការហាត់សមនេះ។

leftcenterrightdel
នាវាលេខ ៨៨០៥ និងនាវា Sumadra Paheredar-ICG 202 បានបាញ់ទឹកពន្លត់អគី្គភ័យ - (រូបថត៖ CSB)

យោងតាមលោកវរសេនីយ៍ឯក Nguyen Minh Khanh មេបញ្ជាការរង នាយសេនាធិការតំបន់លេខ៣កងឆ្មាំសមុទ្រឲ្យ​ដឹង​ថា នេះជាសកម្មភាពជាក់ស្តែងសម្រាប់កងកម្លាំងនៃប្រទេសទាំងពីរផ្លាស់ប្តូរ និងសិក្សាអំពីសមត្ថភាពដោះស្រាយស្ថានភាព និងការឆ្លើយតបនឹងឧប្បត្តិហេតុនៅសមុទ្រ ជួយមន្ត្រី នាយទាហាន នៃប្រទេសទាំងពីរ ទទួលបានបទពិសោធន៍កាន់តែច្រើន។ ទន្ទឹមនឹងនោះ លើកកំពស់សមត្ថភាពរៀបចំបញ្ជាក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ឲ្យ។

កន្លងមក នាវា Sumadra Paheredar-ICG 202 នៃកងឆ្មាំការពារឆ្នេសមុទ្រឥណ្ឌា បានមកដល់ទីក្រុងហូជីមិញ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២-៥ ខែមេសា។

បកប្រែដោយ Duy Hoan