នេះគឺជាដំណើរទស្សនកិច្ចការងារ ដើម្បីត្រៀមរៀបចំសម្រាប់កម្មវិធីគាំទ្រលើកកម្ពស់សមត្ថភាពសន្តិសុខតាមអ៊ីនធឺណិតជប៉ុន-អាស៊ានក្នុងឆ្នាំ ២០២៤ (គ្រោងនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ ២០២៤)។

leftcenterrightdel
ប្រតិភូទាំងឡាយនៅក្នុងជំនួប

នៅក្នុងជំនួបនេះ គណៈប្រតិភូក្រសួងការពារជាតិជប៉ុនបានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស​របស់សាលានាយទាហានវិទ្យុទាក់ទង ដែលជាទីតាំងត្រូវបានជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីគាំទ្រលើកកម្ពស់សមត្ថភាពសន្តិសុខតាមអ៊ីនធឺណិតជប៉ុន - អាស៊ានឆ្នាំ ២០២៤។

បន្ទាប់ពីការទស្សនាមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយសាលានាយទាហានវិទ្យុទាក់ ទងអំពីការងារធានាសុវត្ថិភាពក្នុងអំឡុងពេលប្រព្រឹត្ដទៅកម្មវិធីគាំទ្រលើកកម្ពស់សមត្ថភាពក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិតជប៉ុន-អាស៊ានឆ្នាំ២០២៤។

ថ្លែងមតិក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Le Xuan Hung បានឯកភាពខ្ពស់ចំពោះសំណើ និងអនុសាសន៍របស់ក្រុមការងារ និងបញ្ជាក់ថា គណៈនាយកសាលានឹងសហការយ៉ាងសកម្ម និងគាំទ្រលើគ្រប់វិស័យ តាំងពីបដិសណ្ឋារកិច្ច ការរៀបចំកន្លែងស្នាក់នៅ ការត្រៀមរៀបចំប្រព័ន្ធកុំព្យូទ័រ ការធានាសុខាភិបាល និងធានាសុវត្ថិភាព... ទៅតាមតម្រូវការរបស់ក្រុមការងារ។ ទន្ទឹមនឹងនោះ សាលាជួយគ្រូបង្រៀន និងសិក្ខាកាមដែលចូលរួមកម្មវិធីមានលក្ខខណ្ឌល្អបំផុតដើម្បីបំពេញគោលដៅ និងតម្រូវ​ការ​របស់កម្មវិធី៕

បកប្រែដោយ Pham Diep