នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការងាររបស់រដ្ឋសភាក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃថា ក្នុងខែមីនា និងត្រីមាសទី១ ស្ថាប័ននានានៃរដ្ឋសភាបានអនុវត្តការងារក្នុងបរិមាណធំ ដោះស្រាយបញ្ហាដែលកើតឡើងដោយភាពបត់បែន ស្របតាមស្ថានភាពជាក់ស្ដែង។ កិច្ចការបរទេសត្រូវបានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ទាំងទ្វេភាគី និងពហុភាគី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងត្រីមាសទី២ ស្ថាប័ននានានៃរដ្ឋសភាត្រូវផ្តល់អាទិភាពលើការបំពេញឯកសារ ដើម្បីដាក់ជូនរដ្ឋសភាអនុម័តក្នុងសម័យប្រជុំលើកទី៧ សម្រាប់គម្រោងច្បាប់ចំនួន ៩ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ១; បង្ហើយនិងធានានូវគុណភាពនៃរបាយការណ៍ត្រួតពិនិត្យ សម្រាប់ដាក់ជូនរដ្ឋសភា ដើម្បីផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ១១ ដែលស្ថិតនៅក្នុងកម្មវិធីកសាងច្បាប់និងបទបញ្ញត្តិ៕

តាម vovworld.vn