អញ្ជើញចូលរួមក្នុងពិធីបើកមានរដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh ឧត្តមនាវីឯក R.Hari Kumar មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌា រួមនិងតំណាងទីភ្នាក់ងារការទូត និងកងទ័ពជើងទឹកប្រទេសនានា។ លោកឧត្តមនាវីត្រី Pham Manh Hung មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក និងអនុព័ន្ធយោធាវៀតណាមប្រចាំប្រទេសឥណ្ឌា ព្រមទាំងគណៈប្រតិភូនៅលើនាវាលេខ ២០ (កងវរសេនាធំលេខ ១៣២ កងពលតូចលេខ ១៧២ តំបន់ទី ៣) តំណាងឱ្យកងទ័ពជើងទឹកប្រជាជនវៀតណាមបានអញ្ជើញចូលរួម។

leftcenterrightdel
 

leftcenterrightdel
ប្រតិភូកងទ័ពជើងទឹកប្រទេសនានា អញ្ជើញចូលរួមលំហាត់សមយុទ្ធ MILAN 2024

ដោយប្រធានបទ “មិត្តភាព-តភ្ជាប់-សហប្រតិបតិ្តការ” លំហាត់សមយុទ្ធ MILAN 2024 មានការចូលរួមពីកងទ័ពជើងទឹកមកពី ៤៧ ប្រទេស។ កងទ័ពជើងទឹកប្រជាជនវៀតណាម បានបញ្ជូននាវាលេខ ២០ និងក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ឯក Doan Bao Anh មេបញ្ជាការរងកងទ័ពជើងទឹកតំបន់លេខ ៣ អញ្ជើញចូលរួមសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃលំហាត់សមយុទ្ធនេះ។

ថ្លែងសុន្ទរកថាក្នុងពិធីបើក មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌា R.Hari Kumar បានថ្លែងអំណរគុណដល់ប្រទេសនានាដែលបានបញ្ជូននាវា និងកងកម្លាំងដើម្បីចូលរួមក្នុងលំហាត់សមយុទ្ធ MILAN 2024 ហើយសង្កត់ធ្ងន់ថា លំហាត់សមយុទ្ធនេះគឺជាឱកាសដ៏ល្អសម្រាប់កងទ័ពជើងទឹកនៃប្រទេសផ្សេងៗអាចស្វែងយល់ពីបទពិសោធន៍ ពង្រឹងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងដែនសមុទ្រនៅលើពិភពលោក។

leftcenterrightdel
លោកឧត្តមនាវីត្រី Pham Manh Hung (ឈរឆ្វេងដៃទី២) មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក ចូលរួមពិធីបើកលំហាត់សមយុទ្ធកងទ័ពជើងទឹកពហុភាគី MILAN 2024 

លំហាត់សមយុទ្ធ MILAN ឆ្នាំនេះ បានធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ នៅទីតាំងនៅលើឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Visakhapatnam ហើយត្រូវបានបែងចែកជា ២ ដំណាក់កាល។

* នៅល្ងាចថ្ងៃដដែល ការតាំងពិព័រណ៍បច្ចេកវិទ្យាសមុទ្រ និងភូមិវប្បធម៌ MILAN ក្នុងក្របខ័ណ្ឌនៃលំហាត់សមយុទ្ធ MILAN 2024 ត្រូវបានប្រារព្ធឡើងនៅទីក្រុង Visakhapatnam។ គួរឱ្យរំលឹកដែរថា កងទ័ពជើងទឹកនៃប្រទេសនានាក៏បានប្រកួតកីឡាដើម្បីពង្រឹងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមកផងដែរ។

* ក្នុងឱកាសចូលរួមលំហាត់សមយុទ្ធ MILAN 2024 នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ គណៈប្រតិភូនៅលើនាវាលេខ ២០ បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការខាងកើតនៃកងទ័ពជើងទឹកឥណ្ឌា៕

បកប្រែដោយ Minh Trung