leftcenterrightdel
កងទ័ពជើងទឹកម៉ាឡេស៊ី រៀបចំពិធីជូនដំណើរនាវាលេខ២០ នៅកំពង់ផែ Lumut

បន្ទាប់ពីចាកចេញពីកំពង់ផែ Lumut នាវាលេខ២០ និងនាវាលេខ១៣៤ នៃកងនាវាចម្បាំងភាគខាងលិច កងទ័ពជើងទឹកម៉ាឡេស៊ី បានរៀបចំការហ្វឹកហាត់រួមនៅសមុទ្រ។ ក្នុងអំឡុងពេលសហការហ្វឹកហាត់ នាវាទាំងពីរបានអនុវត្តយ៉ាងត្រឹមត្រូវនូវខ្លឹមសារ និងពេលវេលានៃការបង្វឹកបង្ហាត់ ដោយធានាបាននូវសុវត្ថិភាពជាដាច់ខាត។

សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកុម្ភៈ នាវាលេខ ២០ និងក្រុមបេសកកម្មបានជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកងនាវាចម្បាំងភាគខាងលិច កងទ័ពជើងទឹកម៉ាឡេស៊ី ហើយចូលរួមការប្រកួតកីឡាមិត្តភាពជាមួយមន្ត្រី និងនាវិកនៃកងទ័ពជើងទឹកម៉ាឡេស៊ី ទស្សនាកេរិ៍្តដំណែលវប្បធម៌ និងប្រវត្តិសាស្ត្រនៅមូលដ្ឋាន។

leftcenterrightdel
នាវាលេខ២០ ចាកចេញពីកំពង់ផែ Lumut ទៅកាន់ទីក្រុង Visakhapatnam របស់ឥណ្ឌា

យោងតាមលោក Harisundar Rajoo មេបញ្ចាការរងកងនាវាចម្បាំងភាគខាងលិច ដំណើរទស្សនកិច្ចរបស់នាវាលេខ២០ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

តាមគម្រោង នាថ្ងៃទី ១៨ ខែកុម្ភៈ នាវាលេខ២០ និងក្រុមបេសកកម្មនឹងមកដល់ទីក្រុង Visakhapatnam ប្រទេសឥណ្ឌា ដែលជាកន្លែងនឹងប្រព្រឹត្តទៅការហាត់សមកងទ័ពជើងទឹកពហុភាគី MILAN ឆ្នាំ២០២៤៕

បកប្រែដោយ Thuy Anh