ក្នុងកម្មវិធី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេស ចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានប្រគល់អំណោយពីលោកVo Van Thuong ប្រធានរដ្ឋ ដល់កងកម្លាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

តាងនាមនាយទាហានកងទ័ព និងនគរបាលដែលកំពុងបំពេញភារកិច្ចនៅនាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្នាក់ការញូវយ៉ក លោកវរសេនីយ៍ទោ Nguyen Ngoc Hai នាយនគរបាល បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ត្រូវបានទទួលស្គាល់ថាជាថ្ងៃឈប់សម្រាកផ្លូវការមួយ របស់អង្គការសហប្រជាជាតិ។ ដូច្នេះ កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងមួកខៀវវៀតណាម មានថ្ងៃសម្រាកមួយដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់អំណោយពីលោកប្រធានរដ្ឋ Vo Van Thuong ដល់កងកម្លាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ស្តាប់ការចែករំលែករបស់កងកម្លាំងមួកខៀវ និងមើលរូបភាពស្តីពីសកម្មភាពក្នុងតំបន់ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងនូវមោទនភាពចំពោះលទ្ធផលប្រតិបត្តិការ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កងកម្លាំងមួកខៀវវៀតណាម ចូលរួមយ៉ាងសកម្ម និងកាន់តែប្រសិទ្ធភាពក្នុងបេសកកម្មដ៏ថ្លៃថ្នូនៃការរក្សាសន្តិភាព។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមបានបញ្ជូនកម្មាភិបាល និងនាយទាហានជិត ៨០០ នាក់ទៅចូលរួមក្នុងសកម្មភាពនៅបណ្តាស្ថានបេសកកម្ម។ នេះជាការបញ្ជាក់អំពីគោលនយោបាយការបរទេសពិពិធកម្ម និងពហុភាគីនីយកម្មរបស់បក្ស និងរដ្ឋ ដោយបញ្ជាក់ថា វៀតណាមជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដែលកងកម្លាំងកងទ័ព និងនគរបាលបានត្រួសត្រាយ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អនៅពេលចូលរួមក្នុងបរិយាកាសប្រតិបត្តិការអន្តរជាតិ និងពហុជាតិ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូនពរឲ្យកងកម្លាំងវៀតណាមដែលកំពុងបំពេញភារកិច្ចនៅស្ថានបេសកកម្មទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយ កក់ក្តៅ និងសុវត្ថិភាព។ ទ័ពជាង និងកងពេទ្យកម្រិត ២ ត្រូវបន្តអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយឧបត្ថម្ភប្រជាជននៅក្នុងតំបន់នោះ និងអនុវត្តភារកិច្ចប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang