leftcenterrightdel
លោកវរសេនីយ៍ឯក Le Huy Sinh  ប្រធាននយោបាយកងឆ្មាំសមុទ្រតំបន់លេខ ២ លើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនមុនពេលចាកចេញទៅបំពេញភារកិច្ច

មុនពេលចាកចេញពីកំពង់ផែ លោកវរសេនីយ៍ឯក Le Huy Sinh ប្រធាននយោបាយកងឆ្មាំសមុទ្រតំបន់លេខ ២ រួមទាំងតំណាងស្ថាប័ន អង្គភាពនានាបានអញ្ជើញមកប្រគល់ភារកិច្ច និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃនាវាកងឆ្មាំសមុទ្រ​លេខ ៦០០៦ ខិតខំប្រឹងប្រែងជំនះពុះពារការលំបាកដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចត្រៀមប្រយុទ្ធ យាមល្បាត ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការធ្វើនេសាទខុសច្បាប់ មិនរាយការណ៍និងមិនតាមបទប្បញ្ញត្ដិ ហើយទន្ទឹមនឹងនោះ ត្រៀមខ្លួនជាស្រេចដើម្បីបំពេញបេសកកម្មស្វែងរក និងជួយសង្គ្រោះ។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Huy Sinh ប្រធាននយោបាយកងឆ្មាំសមុទ្រលេខ ២ ប្រគល់អំណោយដល់កម្មាភិបាល និងយុទ្ធជននៃកងឆ្មាំសមុទ្រលេខ ៦០០៦  មុនពេលចេញដំណើរទៅបំពេញភារកិច្ច
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃនាវាកងឆ្មាំសមុទ្រលេខ ៦០០៦  តុបតែងបន្ទប់ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
leftcenterrightdel
នាវាកងឆ្មាំសមុទ្រលេខ ៦០០៦  ចេញដំណើរទៅបំពេញភារកិច្ច

អនុសេនីយ៍ឯក Nguyen Van Thien ប្រធាននយោបាយនៃនាវាកងឆ្មាំសមុទ្រលេខ ៦០០៦  បានឲ្យដឹងថា កម្មភិបាលនិងយុទ្ធជននៃកងឆ្មាំសមុទ្រលេខ  ៦០០៦ បានកំណត់ថា ភារកិច្ចត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ ២០២៤ គឺជាកិច្ចការសំខាន់ពិសេស អាស្រ័យហេតុនេះ គណកម្មាធិការបក្ស និងមេបញ្ជាការនាវាបានបំពេញការងារបានល្អនិងប្ដេជ្ញាចិត្ដខ្ពស់ក្នុងការអនុវត្ដភារកិច្ច៕

បកប្រែដោយ Pham Diep