ក្រសួងការពារប្រទេសវៀតណាម អបអរសាទរទិវាបុណ្យឯករាជ្យជាតិឡាវ
កប.អនឡាញ - នាថ្ងៃទី ១ ខែធ្នូ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបំពេញទស្សនកិច្ចនៅស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំទីក្រុងហាណូយ ក្នុងឱកាសខួបលើកទី ៤៨ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣)។
តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Le Quang Minh បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូត អនុព័ន្ធយោធា កម្មាភិបាល និងបុគ្គលិកស្ថានទូតក្នុងឱកាសបុណ្យដ៏សំខាន់របស់ប្រជាជនឡាវ។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រទេសឡាវនឹងសម្រេចបាននូវសមិទ្ធផលកាន់តែច្រើនឡើង ដោយបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។
    |
 |
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី៤៨ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវ |
លោកឧត្តមសេនីយ៍ទោ Le Quang Minh បានសង្កត់ធ្ងន់ថា នៅពេលកន្លងមក ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវបានអភិវឌ្ឍដោយឥតឈប់ឈរលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់មួយ។ យោងតាមលោកឧត្តមសេនីយ៍ឯក Le Quang Minh ក្នុងឆ្នាំ២០២៣ ស្ថាប័ននិងអង្គភាពនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ សម្រេចបាននូវផែនការសហប្រតិបត្តិការប្រចាំឆ្នាំ ហើយសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់។ លោកសង្ឃឹមថា លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម នឹងជួយគាំទ្រ សហការយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពសហប្រតិបត្តិការទ្វេភាគី រួមទាំងកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកដំបូងដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែធ្នូនេះ។
លោកស្រី Khamphao Ernthavanh បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដែលបានមកអបអរសាទរចំពោះស្ថានទូតក្នុងឱកាសរំលឹកខួបដ៏សំខាន់នេះ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងដ៏មានអត្ថន័យរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមក រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-ឡាវ។ លោកស្រី Khamphao Ernthavanh បានបញ្ជាក់ពីការគាំទ្រ និងត្រៀមខ្លួនជាស្រេចសហការ ដើម្បីភាគីទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធភាព រួមទាំងការកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកដំបូង៕
បកប្រែដោយ Thuy Anh