នៅក្នុងការសន្ទនាតាមទូរស័ព្ទដោយសង្ខេបការយាមល្បាតរួមជាមួយលោក Liu Tian Rong នាយករងនៃអនុនាយកដ្ឋានសមុទ្រចិនខាងត្បូង មេបញ្ជាការនៃកងកម្លាំងត្រួតពិនិត្យចម្រុះរបស់ចិន លោកវរសេនីយ៍ឯក Luong Cao Khai មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ១ ប្រធានគណៈប្រតិភូវៀតណាម បានសង្កត់ធ្ងន់ថា ការយាមល្បាតរួមលើកនេះនឹងចាប់ផ្ដើមសម្រាប់ការឆ្ពោះទៅរកភាពជោគជ័យនៃព្រឹត្តិការណ៍សហប្រតិបត្តិការជាបន្តបន្ទាប់រវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន។

leftcenterrightdel
ការផ្សព្វផ្សាយអំពី IUU ដល់ប្រជានេសាទខេត្ត Thai Binh វៀតណាម

លោកវរសេនីយ៍ឯក Luong Cao Khai បានឲ្យដឹងថា នាពេលខាងមុខ កងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិននឹងរៀបចំសកម្មភាពផ្លាស់ប្តូរជាច្រើន ដើម្បីពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងកងកម្លាំងទាំងពីរ ដែលបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់ទី១ និងអនុនាយកដ្ឋានសមុទ្រចិនខាងត្បូងជាកងកម្លាំងស្នូល ដូច្នេះ ទាមទារឱ្យមានកិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងកងកម្លាំងទាំងពីរ ដើម្បីបំពេញតាមតម្រូវការរបស់ភារកិច្ច។

leftcenterrightdel
កងឆ្មាំសមុទ្រវៀតណាមធ្វើពិធីលា បញ្ចប់ការយាមល្បាតរួម

ការយាមល្បាតរួមលើកទី២ ក្នុងតំបន់សមុទ្រជាប់នឹងខ្សែបន្ទាត់កំណត់ព្រំដែនឈូងសមុទ្រតុងកឹងរវាងវៀតណាម និងចិននៅឆ្នាំ២០២៣ ទទួលបានជោគជ័យ ដោយធានាបាននូវសុវត្ថិភាពលើគ្រប់វិស័យ។ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ និងអនុវត្តបានល្អនូវខ្លឹមសារ និងផែនការដែលបានអនុម័ត។ ប្រមុខនៃកងកម្លាំងត្រួតពិនិត្យរួមរបស់ប្រទេសទាំងពីរសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រីកលទ្ធផលដែលសម្រេចបាននៅប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីរួមគ្នារក្សាបរិយាកាសសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅសមុទ្រ រួមចំណែកពូនជ្រំប្រពៃណីមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅឈូងសមុទ្រតុងកឹង។ ជោគជ័យនៃដំណើរនេះ នឹងបន្តជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ចិននិយាយរួម ហើយកងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនិយាយដោយឡែក ឲ្យអភិវឌ្ឍកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thuy Anh