leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

នេះជាឆ្នាំលើកទី៩ ហើយដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នាអនុញ្ញាតឱ្យកងទ័ពនៃប្រទេសទាំងពីររៀបចំការជួបប្រាស្រ័យ រវាងនាយទាហានវ័យក្មេងជារៀងរាល់ឆ្នាំ។ កម្មវិធីនេះរួមចំណែកពង្រឹង និងបញ្ជាក់ការប្តេជ្ញាចិត្តរបស់នាយទាហានវ័យក្មេងក្នុងការថែរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសិង្ហបុរី ព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាព ទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមករបស់កងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងជំនាញវិជ្ជាជីវៈ ការសិក្សា និងសកម្មភាពការងាររបស់កងទ័ពនៃប្រទេសនីមួយៗ។ ប្រតិភូនានាក៏បានស្នើថា ភាគីទាំងពីរបន្តជំរុញការអប់រំ និងផ្សព្វផ្សាយដល់នាយទាហានវ័យក្មេង និងប្រជាជននៃប្រទេសទាំងពីរអំពីប្រវត្តិសាស្ត្រ និងអត្ថន័យនៃទំនាក់ទំនងវៀតណាម-សិង្ហបុរី និងសារៈសំខាន់នៃការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងស្ថានភាពថ្មី ព្រមទាំងចែករំលែកព័ត៌មានឱ្យបានទៀងទាត់ ប្រឆាំងជំទាស់ និងធ្វើឲ្យរាល់ឧបាយកលបំផ្លិចបំផ្លាញនៃអានុភាពអរិភាព បរាជ័យ ក្នុងគោលបំណងបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបន្តពង្រឹងការជួបប្រាស្រ័យ និងការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេង នៃកងទ័ពរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang