គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពសិង្ហបុរីដែលមកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ រួមមាននាយទាហាន ១២ នាក់ មកពីអង្គភាពទ័ពជើងទឹក ជើងគោក និងជើងអាកាស ដឹកនាំដោយលោកវរសេនីយ៍ត្រី Barry Lai។ អមដំណើរគណៈប្រតិភូមានលោកវរសេនីយ៍ឯក Beranrd Ng អនុព័ន្ធយោធាសិង្ហបុរីប្រចាំវៀតណាម និងតំណាងគណៈកម្មាធិការយុវជននៃកងទ័ពប្រជាជនវៀតណាម; ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាទីក្រុង Da Nang។ល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបប្រាស្រ័យ

ដំណើរទស្សនកិច្ចនេះមានគោលបំណងកសាងទំនុកចិត្ត បង្កើនការយល់ដឹងគ្នា និងការរៀនសូត្រគ្នាទៅវិញទៅមករវាងនាយទាហានវ័យក្មេងនៃកងទ័ពរបស់ប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសិង្ហបុរី។

ថ្លែងមតិក្នុងជំនួបប្រាស្រ័យនេះ លោកវរសេនីយ៍ឯក Berandh Ng បានឲ្យដឹងថា នាពេលថ្មីៗនេះ វៀតណាម និងសិង្ហបុរីមិនត្រឹមតែបង្កើនសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងកងទ័ពនៃប្រទេសទាំងពីរមានសកម្មភាពជាក់ស្តែងជាច្រើន និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមកទៀតផង។ សកម្មភាពនេះប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរទើបតែប្រារព្ធ​ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣)។

តាមផែនការ គណៈប្រតិភូនឹងបន្តទៅសួរសុខទុក្ខ និងជួបប្រាស្រ័យជាមួយអង្គភាពកងទ័ពនៅទីក្រុង Da Nang រហូតដល់ថ្ងៃទី ២៨ ខែកញ្ញា៕

បកប្រែដោយ Huyen Trang