ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក ស្របតាមតម្រូវការ និងសមត្ថភាពរបស់ប្រទេសនីមួយៗ ដោយឈរលើមូលដ្ឋាននៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៣ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនដូចជា ការជួបជុំ ការផ្លាស់ប្តូរគណៈប្រតិភូ ការពិគ្រោះយោបល់ កិច្ចសន្ទនា ការបណ្តុះបណ្តាល និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ទទួលជួបលោកឧត្តមនាវីត្រី James Gilmour

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ កងទ័ពប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេច អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យដែលបានឯកភាពជាមួយកងកម្លាំងការពារប្រទេសនូវែលសេឡង់ ស្របតាមតម្រូវការ សមត្ថភាព និងផលប្រយោជន៍របស់ប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមនាវីត្រី James Gilmour បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់នូវែលសេឡង់ចំពោះមិត្តភ័ក្តិ និងដៃគូក្នុងតំបន់ រួមទាំងវៀតណាមផងដែរ។ លោកឧត្តមនាវីត្រី James Gilmour បានវាយតម្លៃថា ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៣។ លោកបានជឿជាក់ថា ភាគីទាំងពីរមានឱកាសជាច្រើនដើម្បីបន្តអនុវត្តខ្លឹមសារទាំងនេះឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang